តោកំណាចអង់គ្លេស ប៉ះ មច្ចុរាជពណ៌ទឹកក្រូចហុល្លង់ប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រយូរ៉ូរាត្រីនេះ

ចែករំលែក៖

ការប្រកួតយូរ៉ូ២០២៤ បានរកឃើញ១ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ នោះគឺក្រុមគោជល់អេស្ប៉ាញ ដែលបានយកឈ្នះបារាំង២ទល់១ ក្នុងវគ្គ៤ក្រុមចុងក្រោយ។ សម្រាប់ការប្រកួត១គូទៀតគឺក្រុមតោកំណាចអង់គ្លេស ប៉ះមច្ចុរាជពណ៌ទឹកក្រូចហុល្លង់ដើម្បីប្រជែងគ្នាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយអេស្ប៉ាញ។ សម្រាប់រាត្រីនេះក្រុមជម្រើសជាតិតោកំណាចអង់គ្លេសប៉ះក្រុមហុល្លង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ កក្កដានេះ។

សម្រាប់ក្រុមទាំង២សុទ្ធតែក្រុមខ្លាំងនិងមានប្រវត្តិក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនផងដែរ។ ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗសម្រាប់ក្រុមជម្រើសជាតិទាំង២៖

ក្រុមជម្រើសជាតិអង់គ្លេសបង្ហាញខ្លួននៅ World Cup ចំនួន១៦ដងចាប់តាំងពីឆ្នាំ១៩៥០ ដោយធ្លាប់គ្រងជើងឯកម្តង (១៩៦៦), ទទួលបានចំណាត់ថ្នាក់លេខ៤ពីរដង (១៩៩០, ២០១), ឡើងទៅវគ្គ៨ក្រុមចុងក្រោយ៦ដង  និងធ្លាប់ឡើងទៅកាន់វគ្គ១៦ក្រុងចុងក្រោយចំនួន២ដង។ ក្រៅពី World Cup អង់គ្លេសធ្លាប់ក្លាយជាជើងឯករងយូរ៉ូម្តង (២០២០), ទទួលបានចំណាត់ថ្នាក់លេខ៣នៅយូរ៉ូ២ដង (១៩៦៨, ១៩៩៦), ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ២ដង (២០០៤, ២០១២) បូករួមទាំងលើកនេះគឺ៣ដង និងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៣ម្តងកាលពីឆ្នាំ២០១៩ក្នុងពានរង្វាន់ Nations League។។

នៅក្នុងព្រឹត្តិការណ៍ Euro 2024 នេះក្រុមជម្រើសជាតិអង់គ្លេសតាំងពីវគ្គជម្រុះតាមពូល (ពូល C) គឺមានស្មើ និងឈ្នះ ដោយការប្រកួតបើកឆាកអង់គ្លេសយកឈ្នះស៊ែប៊ី ១ទល់០, ប្រកួតថ្ងៃទី២ស្មើជាមួយដាណឺម៉ាក១ទល់១ និងការប្រកួតជម្រុះតាមពូលចុងក្រោយស្មើស្លូវេនី០ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយអង់គ្លេសបានទម្លាក់ក្រុមស្លូវ៉ាលទ្ធផល២ទល់១ក្នុងម៉ោងបន្ថែម ហើយនៅវគ្គ៨ក្រុម ក្រុមអង់គ្លេសបន្តទម្លាក់ស្វ៊ីសដោយលទ្ធផលស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី៥ទល់៣ បន្ទាប់ពីលទ្ធផលស្មើគ្នា១ទល់១។ សមាជិកក្រុមជម្រើសជាតិអង់គ្លេសមានដូចជា៖
អ្នកចាំទី ៖ Dean Henderson (Crystal Palace), Jordan Pickford (Everton), Aaron Ramsdale (Arsenal)។

ខ្សែការពារ ៖ Lewis Dunk (Brighton), Joe Gomez (Liverpool), Marc Guehi (Crystal Palace), Ezri Konsa (Aston Villa), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Newcastle), Kyle Walker (Manchester City)។

ខ្សែបម្រើ ៖ Trent Alexander-Arnold (Liverpool), Conor Gallagher (Chelsea), Kobbie Mainoo (Manchester United), Declan Rice (Arsenal), Adam Wharton (Crystal Palace)។

ខ្សែប្រយុទ្ធ ៖ Jude Bellingham (Real Madrid), Jarrod Bowen (West Ham), Eberechi Eze (Crystal Palace), Phil Foden (Manchester City), Anthony Gordon (Newcastle), Harry Kane (Bayern Munich), Cole Palmer (Chelsea), Bukayo Saka (Arsenal), Ivan Toney (Brentford), Ollie Watkins (Aston Villa)។

ដោយឡែកក្រុមជម្រើសជាតិហុល្លង់វិញបានបង្ហាញខ្លួននៅ World Cup ចំនួន១៥ដងចាប់តាំងពីឆ្នាំ១៩៣៤, ជាប់ចំណាត់ថ្នាក់លេខ២ចំនួន៣ដង (១៩៧៤, ១៩៧៨, ២០១០), ជាប់ចំណាត់ថ្នាក់លេខ៣ម្តង (២០១៤), ឡើងដល់វគ្គ៨ក្រុមចុងក្រោយ២ដង (១៩៩៤, ២០២២) និងឡើងដល់វគ្គ១៦ក្រុមចុងក្រោយចំនួន៣ដង។ ក្រៅពី World Cup ហុល្លង់ធ្លាប់គ្រងជើងឯកយូរ៉ូម្តង (១៩៨៨), ទទួលបានចំណាត់ថ្នាក់លេខ៣ចំនួន៤ដង (១៩៧៦, ១៩៩២, ២០០០, ២០០៤), ឡើងដល់វគ្គ៨ក្រុមចុងក្រោយ២ដង (១៩៩៦, ២០០៨) បូកឆ្នាំនេះម្តងទៀតសរុប៣ដង និងឡើងដល់វគ្គ១៦ក្រុមម្តង (២០២០)។ ហុល្លង់ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ២ម្តងក្នុងពានរង្វាន់ Nation League (២០១៩) និងទទួលបានចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ២០២៣។។

នៅក្នុងព្រឹត្តិការណ៍ Euro 2024 នេះក្រុមជម្រើសជាតិហុល្លង់តាំងពីវគ្គជម្រុះតាមពូល (ពូល D) គឺមានស្មើ ចាញ់ និងឈ្នះ ដោយការប្រកួតបើកឆាកហុល្លង់យកឈ្នះប៉ូឡូញ ២ទល់១, ប្រកួតថ្ងៃទី២ស្មើជាមួយបារាំង០ទល់០ និងការប្រកួតជម្រុះតាមពូលចុងក្រោយភ្លាត់ស្នៀតចាញ់អូទ្រីស៣ទល់២។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយហុល្លង់បានទម្លាក់ក្រុមរ៉ូម៉ានីក្នុងលទ្ធផល៣ទល់០ ហើយនៅវគ្គ៨ក្រុម ក្រុមហុល្លង់បន្តទម្លាក់ទួរគីដោយលទ្ធផល២ទល់១។ សមាជិកក្រុមជម្រើសជាតិហុល្លង់មានដូចជា៖

អ្នកចាំទី ៖ Bart Verbruggen (Brighton), Mark Flekken (Brentford), Justin Bijlow (Feyenoord)។

ខ្សែការពារ ៖ Virgil van Dijk (Liverpool), Stefan de Vrij (Inter Milan), Micky van de Ven (Tottenham Hotspur), Daley Blind (Girona), Matthijs de Ligt (Bayern Munich), Nathan Ake (Manchester City), Denzel Dumfries (Inter Milan), Lutsharel Geertruida (Feyenoord), Jeremie Frimpong (Bayer Leverkusen)។

...

ខ្សែបម្រើ ៖ Teun Koopmeiners (Atalanta), Ryan Gravenberch (Liverpool), Xavi Simons (RB Leipzig) Joey Veerman (PSV), Jerdy Schouten (PSV), Gini Wijnaldum (Al-Ettifaq), Tijjani Reijnders (AC Milan)។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print