លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងកម្មវិធីដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ ” ពន្លកបៃតង “

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមកម្មវិធីដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ ” ពន្លកបៃតង ” និងវេទិកាកេសរកូលជាតិលើកទី៤។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ៖ សូមគោរពអញ្ជើញ លោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង នឹងបងប្អូនទាំងអស់ចូលទស្សនាស្ទង់ពិព័រណ៍ស្នាដៃសមិទ្ធផលនានារបស់ សមាគមកាយឫទ្ធិនារីកម្ពុជា និងស្តង់ពិព័រណ៍ជាច្រើនទៀតផងដែរ។ កម្មវិធីនេះមានរយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខបរិវេណទីស្ដីការក្រសួងបរិស្ថាន។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បនន្តថា ៖ កម្មវិធីនេះផងដែររៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញ និងចែកជូនកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងទីតាំងឯកជននានាដោយឥតគិតថ្លៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print