ទៀតហើយ ! សាច់បង្កកចម្រុះខូចគុណភាពនាំចូលជាង១៧តោនដែលឈ្មួញនាំពីប្រទេសជិតខាងត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន

ចែករំលែក៖

ខេត្តកណ្តាល ៖ មិនអស់ម៉ង …ទៀតហើយ ! សាច់បង្កកចម្រុះខូចគុណភាពនាំចូលជាង១៧តោនដែលឈ្មួញនាំចូលពីប្រទេសជិតខាងត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូតនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ ដោយមានការដឹកនាំ សម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ ចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលតាមរយៈឡាន ៥គ្រឿង ម៉ាកតួរីស ។

សមត្ថកិច្ចបានឱ្យដឹងថា ៖ ក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម ។

ជាលទ្ធផល មន្ត្រីជំនាញ ក.ប.ប. បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និងដោយមានការយល់ព្រមពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. និងការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ បានធ្វើការដុតកម្ទេចចោលសាច់បង្កកទាំងនោះតាមនីតិវិធី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print