ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃពុធនេះថា ទីផ្សារការនាំចេញមៀនស្រស់របស់កម្ពុជាគឺប្រទេសចិន ហើយចាប់តាំងតែការនាំចេញមានស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២ មកគឺផ្លែមានស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន។ ព្រមជាមួយយគ្នាការកុម្ម៉ងនាំចេញបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ លោកស្រី អ៊ឹម រចនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា តាមរយៈការខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់កសិករក្នុងការដាំដើមមៀនឱ្យស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សាររបស់ប្រទេសចិនដែលធានានូវស្ថេរភាពការផ្គត់ផ្គង់មានស្រស់ទៅកាន់ប្រទេសចិន។ ក្នុងនេះប្រជាកសិករដែលបានដាំដុះមានស្របតាមស្តង់ដាទីផ្សារប្រទេសចិនគឺពួកគាត់នឹងលក់បាននូវតម្លៃមួយខ្ពស់ជាងការដែលដាំដុះតាមប្រពៃណី។
មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ដែរថា៖”ក្នុងការនាំចេញនេះដែរពោលគឺក្រសួងកសិកម្មជាអ្នកផលិត ចំណែកក្រសួងពាណិជ្ជកម្មជាអ្នកនាំចេញ ដែលជាការមួយជំរុញដល់ផលិតផលកសិកម្មកម្ពុជាលេចមុខលេចមាត់ក្នុងទីផ្សារអន្តរជាតិ។តាមរយៈក្រសួងពាណិជ្ជកម្មចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនអាលីបាបាដើម្បីលក់ផលិតផលកសិកម្មកម្ពុជាធ្វើឱ្យមានទីផ្សារកាន់តែទូលំទូលាយឡើង។
គួរបញ្ជាក់ថាបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ១៤ ៨០០ តោនកើនឡើង ១២០.៣៣ភាគរយ។
សូមបញ្ជាក់ថា ៖ មៀន ជាប្រភេទផ្លែឈើម្យ៉ាងដែលបងប្អូនខ្មែរយើងនិយមទទួលទាន ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ក្លិនក្រអូបឈ្ងុយ សម្បូរជាតិទឹក ហើយវាក៏ជាផ្លែឈើដែលគេតែងតែនិយមយកទៅរៀបចំដាក់សែនប្រេនផងដែរ។ ហេតុនេះហើយ ផ្លែមៀន តែងមានតម្រូវការទីផ្សារខ្ពស់ តម្លៃសមរម្យ កំពុងមានតម្រូវការទីផ្សារខ្ពស់។
សូមជម្រាបថា អ្នកមានចំការមៀនច្រើននិយាយថា , មៀនចាប់ផ្ដើមចេញផ្កានៅខែកញ្ញា និងអាចប្រមូលផលបណ្ដើរៗនៅខែមករា រហូតដល់ខែកុម្ភៈ ពោលគឺរដូវចូលឆ្នាំចិនផ្ទាល់តែម្ដង ហើយការថែទាំក៏មិនពិបាកអ្វីខ្លាំងនោះទេ ដោយអ្នកស្រី និងគ្រួសារត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ និងមិនចាំបាច់ចងសំណាញ់ខ្ចប់ផ្លែមៀននោះទេ ។
សូមញ្ជាក់ថា ៖ ៩៤%នៃកសិផលនាំចេញរបស់កម្ពុជា ឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗ៣គឺ៖
-វៀតណាម៖ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់
-ថៃ៖ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់
ចិន៖ចេក អង្ករ ដំឡូងមី ស្វាយ មៀន ៕