បុរសវ័យចំណាស់ម្នាក់ចូលមកផឹកកាហ្វេខ្យល់គរស្លាប់នៅលើកៅអី

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើកម៉ូតូមកអង្គុយផឹកការហ្វេនៅក្នុងហាងមួយកន្លែងយីហោគឹមលី១ សុខៗស្រាប់តែខ្យល់គស្លាប់នៅលើកៅអី។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ទៅប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗកាលពីម៉ោង៧:៣០នាទីយប់ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1DP-0990 ចូលទៅអង្គុយផឹកការហ្វេនៅក្នុងហាងមួយកន្លែងយីហោ គឹមលី ១ តាំងពីវេលាថ្ងៃត្រង់មក លុះមកដល់វេលាកើតហេតុ ដោយម្ចាស់ហាងឆ្ងល់ឃើញបុរសរងគ្រោះបានបាក់កដេកនៅលើកៅអីអស់ជាច្រើនម៉ោងមិនឃើញកម្រើកក៏ទៅដាស់នឹងស្រែកហៅខ្លាំង តែជនរងគ្រោះមិនឃើញតបមកវិញ បន្ទាប់មកក៏នាំគ្នាចូលទៅអង្រួនទៅលើជនរងគ្រោះនៅតែមិនងើបក៏នាំគ្នាស្ទាបនិងពិនិត្យនម្តងទៀតឃើញថាគាត់បានខ្យល់គស្លាប់នៅលើកីអីបាត់ទៅហើយក្រោយមកបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងដើម្បីពិនិត្យទៅលើសព។

...

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសលវិច័្ចយពិនិត្យទៅលើសពក្រោយពិនិត្យរួចខាងជំនាញបញ្ជាក់ថាសពស្លាប់ដោយសារខ្យល់គរ រួចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print