ផ្សាររីករាយជាសម្បុកល្បែងកន្ទុយលេខ ក្នុងសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងផ្សាររីករាយ ដែលស្ថិតនៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបងប្អូនអាជីវកររាយការណ៍មកថា បច្ចុប្បន្ន កំពុងក្លាយទៅជាទីតាំងបនល្បែងស៊ីសង កត់កន្ទុយលេខយ៉ាងអនាធិបតេយ្យពេញបន្ទុក ។ ក្នុងនោះមានកន្លែងកត់កន្ទុយលេខចំនួន៤ គឺនៅប៉ែកខាងកើតផ្សារ២កន្លែង និងខាងលិចផ្សារ២កន្លែង ដែលគេដឹងថា មេធំរបស់អ្នកកត់កន្ទុយលេខទាំងនេះ ជានាយទាហានពាក់ស័ក្តិ៥ មួយរូបឈ្មោះ សុខ នន់ ជាអ្នកចាំប្រមូលទាំងនៅក្នុងផ្សាររីករាយ និងផ្សារបឹងឈូក ។

...

ពួកគាត់បានរិះគន់ថា អំពើចោរកម្មកាន់តែកើនឡើង បែរជាអាជ្ញាធរ និងសមត្ថកិច្ចមិនព្រមបង្ក្រាបទីតាំងកន្លែងល្បែងកន្ទុយលេខទាំងនេះទៅវិញ ។

ពាក់ព័ន្ធករណីនេះ លោក ឌួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីភ្នំពេញថ្មី បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា លោកអត់ទាន់ទទួលបានព័ត៌មានថា ក្នុងផ្សាររីករាយនេះ មានកន្លែងកត់កន្ទុយលេខនៅឡើយទេ ហើយលោក នឹងមានវិធានការ បើមានដូចការរាយការណ៍ ព្រោះនេះជាអំពើល្មើសច្បាប់ និងផ្ទុយពីការអនុវត្តគោលនយោបាយមភូមិ ឃុំមានសុវត្ថិភាព ។ ដោយឡែក លោក ម៉ក ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ខ្ញុំនឹងឲ្យមន្ត្រីស៊ើបមើលជាក់ស្តែង ឈានដល់ការបង្ក្រាប ប៉ុន្តែពេលនេះ កំពុងមានភារកិច្ចបន្តិច ចូលរួមវេទិកាសាធារណៈ ដែលរៀបចំឡើងដោយសារខណ្ឌ ។

គួររំលឹកថា សម្បុកបនល្បែង ទីតាំងសង្វៀនមាន់ បង្កប់ដោយល្បែងបៀរ អាប៉ោង ជាមួយនឹងទីតាំងកត់កន្ទុយលេខ គេទទួលស្គាល់ថា នគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបដូចភ្លៀងរលឹម ដូច្នេះ ចំពោះទីតាំងនៅក្នុងផ្សាររីករាយ អាជីវករសំណូមពរឲ្យលោកអធិការ មេត្តាជួយចាត់វិធានការ ដូចអ្វីដែលលោកបានបំពេញភារកិច្ចបានជោគជ័យនាពេលកន្លងមក ៕

da34d621-dce8-44e9-83b0-6a416f018b64

61130832-471b-453b-94bd-6482fc9619ba

710b3595-c616-459b-b8b0-14579e46e155

b66d4346-57c3-497c-a90a-a3758ae0552d

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print