​ឧបសគ្គសំខាន់របស់សហព័ន្ធទូកក្តោងកម្ពុជាសម្រាប់អត្តពលិកហ្វឹកហាត់នៅក្រៅប្រទេសគឺភាសាអង់គ្លេស

ចែករំលែក៖

ភ្នំពេញ៖ នៅដើមឆ្នាំ២០១៧សហព័ន្ធទូកក្តោងកម្ពជាគ្រោងបញ្ជូនកីឡាកររបស់ខ្លួន២រូបទៅហ្វឹកហាតបំប៉នសមត្ថភាព បន្ថែមរយៈពេល៦ខែនៅសាធារណរដ្ឋ ប្រជាមានិតចិន និងប្រទេសសិង្ហបុរីដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីដែលកីឡាករទាំនេះមានការលំបាកច្រើនដោយសារបញ្ហាភាសាសម្រាប់ទំនាក់ទំនង និងហ្វឹកហាត់ ។

...

អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក ថោង រដ្ឋាស័ក្តិ បានឲ្យដឹងកាលពី ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅ ពេលលោកជូនដំណើរអត្តពលិកកម្ពុជាទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅ នៅប្រទេសប្រេស៊ីលថា សហព័ន្ធទូកក្តោងកម្ពុជាទើបតែបង្កើតឡើងបានប្រមាណជាង៧ខែប៉ុណ្ណោះ។ តែសហព័ន្ធបានជ្រើសរើសកីឡាករបានចំនួន១០នាក់ ក្នុងនោះ៤នាក់ត្រូវបានបណ្តុះបណ្តាលជាគ្រូបង្គោល របស់សហព័ន្ធ ។

បច្ចុប្បន្ននេះសហព័ន្ធបានសម្រេចជ្រើសរើសកីឡាករ២រូបក្នុងចំណោមគ្រូបង្គោល៤រូបដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានទៅហ្វឹកហាត់បំប៉នសមត្ថភាពបន្ថែមនៅសាធារណរដ្ឋប្រជាមានិតចិននិងប្រទេសសិង្ហបុរីដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧នៅប្រទេស ម៉ាឡេស៊ី ។

លោកអនុប្រធានសហព័ន្ធបានបន្ថែម ថា មូលហេតុដែលសហព័ន្ធទូកក្តោងកម្ពុជា បញ្ជូនកីឡាករទៅហ្វឹកហាត់បំប៉នសមត្ថភាពនៅក្រៅប្រទសតែចំនួន២រូបនោះ គឺដោយសារតែបញ្ហាធនធានមនុស្ស និងភាសាអង់គ្លេស ពោលគឺកីឡាករទៅហ្វឹកហាត់ទាល់តែចេះភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងអាចយល់ដឹងពីការពន្យល់ពេលហ្វឹកហាត់ ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាទូកក្តោង កម្ពុជាបានបង្កើតឡើងគឺដើម្បីប្រមូល កីឡាករកីឡាការិនីអាជីពបានហ្វឹកហាត់ ត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ អូឡាំពិកកីឡាតំបន់អាស៊ី កីឡាស៊ីហ្គេម និងដើម្បី បង្កើនសមត្ថភាពប្រភេទកីឡាមួយនេះដែលកីឡាករកម្ពុជានៅមានកម្រិតនៅឡើយ៕

626559012236797933

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print