អាមេរិកនឹងមានឧទ្ធម្ភាគចក្រទំនើបសម្រាប់ប្រធានាធិបតីធ្វើដំណើរនៅក្នុងស្រុក

ចែករំលែក៖

អាមេរិកបានផលិតឧទ្ធម្ភាគចក្រប្រភេទថ្មីសម្រាប់ប្រធានាធបិតីធ្វើដំណើរនៅក្នុងស្រុក ដែលមានសភាពទំនើបបំផុតអាចការពារការវាយប្រហារពីសត្រូវបាន។

...

ឧទ្ធម្ភាគចក្រជំនាន់ថ្មី សម្រាប់ជាយានជំនិះរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក បានឆ្លងកាត់ការត្រួតពិនិត្យផ្នែករចនាម៉ូដសំខាន់ៗរួចរាល់ហើយ និងឈានទៅរកជំហ៊ានបន្ទាប់នៃការផលិតឲ្យចេញជារូបរាងនៃឧទ្ធម្ភាគចក្រ VH-92s  ៦គ្រឿង ដែលមានតម្លៃថ្លៃបំផុត មិនធ្លាប់ដែលផលិតពីមុនមក។ ឧទ្ធម្ភាគចក្រជំនាន់ថ្មី VH-92s នឹងត្រូវបានផលិតឡើងតាមគម្រោងរបស់កងទ័ពជើងទឹក និងទាហ៊ានម៉ារីន សហរដ្ឋអាមេរិក ដើម្បីស្នងតំណែងពីកងឧទ្ធម្ភាគចក្រ Marine One ដែលជាឧទ្ធម្ភាគចក្រប្រធានាធិបតីសហរដ្ឋអាមេរិបច្ចុប្បន្ន ដែលបានផលិតនៅអំឡុងឆ្នាំ១៩៧៥ ចំណាស់ជាប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដល់ទៅ ១៤ឆ្នាំ ។

ប្រសិនបើគម្រោងគ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងរលូននោះឧទ្ធម្ភាគចក្រ VH-92s ៦គ្រឿង ដែលមួយគ្រឿងមានតម្លៃ ១,៤២ពាន់លានដុល្លារនឹងចេញបម្រើសេវាកម្មរបស់ខ្លួននៅក្នុងឆ្នាំ២០២០ ដែលនោះពិតជាយឺតយ៉ាវខ្លាំងណាស់សម្រាប់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែវានឹងជាយានដ៏ស្រស់ស្អាតសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅអាណត្តិក្រោយៗ ៕

1 (2)

1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print