ត្រីរ៉ស់ ត្រីឆ្តោវៀតណាមសម្រុកចូលមកលក់ដល់ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

បន្ទាយមានជ័យ៖ ស្របពេលដែលត្រីក្នុងស្រុកកំពុងរងការវិនាសជិតផុតពូជ ត្រី ចិញ្ចឹមរបស់ប្រទេសវៀតណាម ត្រូវបានឈ្មួញនាំយកមកលក់ចែកចាយយ៉ាងគគ្រឹកគគ្រេង ។ មន្ត្រីជំនាញត្រូវបានគេរាយការណ៍ ថា អាចនឹងបានសើមមាត់សើមកក្នុងការដឹកជញ្ជូននេះ ។

...

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ រថយន្តយីឌុបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-1815 ដែលផ្ទុកត្រីវៀតណាមរាប់សិបតោនបានដឹកមកធ្វើ ការចែកចាយយ៉ាងរលូនក្នុងទីតាំងផ្សារ រាត្រីTM ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

អាជីវករមកពីគ្រប់ស្រុកនៃខេត្តនេះ ដែលកំពុងដណ្តើមគ្នាទិញបាននិយាយថា ត្រីទាំងនេះ គឺជាត្រីដែលនាំចូលពីប្រទេស វៀតណាម ។ ពួកគាត់ដឹងតែបើមិនទិញ ស្រុកយើងវាអត់ហើយ មួយវិញទៀត គឺជាតម្រូវការរបស់ប្រជាពលរដ្ឋមិនអាចខ្វះបាន។ នៅតាមបណ្តាស្រុកចុងកាត់មាត់ ញក គឺគ្មានត្រីសម្រាប់បរិភោគទេ ដូច្នេះ ត្រូវបង្ខំចិត្តទិញហើយលក់ចែកចាយ ។

អាជីវករទាំងនោះក៏បានបញ្ជាក់ផងដែរថា ការដែលអាចដឹកជញ្ជូនមកលក់ដោយសេរីបែបនេះ គឺអាចជាការបើកភ្លើងខៀវពីសមត្ថកិច្ចជំនាញជលផល ។

ទាក់ទងនឹងការដឹកជញ្ជូននេះលោក ហ៊ី សេងគ្រី នាយសង្កាត់ជលផលក្រុងសិរីសោភ័ណបាននិយាយថា ត្រីទាំងនេះត្រូវបានគេនាំចូលមកពីរាជធានីភ្នំពេញ ដោយក្រុមឈ្មួញមានការបង់ច្បាប់ត្រឹមត្រូវ ។ ពាក់ព័ន្ធនឹងព័ត៌មានថា ទទួលបានលាភ សក្ការៈលោក ហ៊ី សេងគ្រី និយាយហាក់ មានការលាក់លៀម ខណៈលោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យភ្នាក់ងារយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ ៕

VN (2)

VN (8)

VN (6)

VN (7)

VN (4)

VN (3)

VN (5)

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print