ទួរគីបិទប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេស

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតីទួរគីបន្តសកម្មភាពកម្ចាត់ក្រុមទាហ៊ានក្បត់ដោយពេលនេះបានបញ្ជារឲ្យបិទប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេស។ នេះជាសកម្មភាពថ្មីរបស់ប្រធានាធបិតីទួរគីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេច។

...

សារព័ត៌មាន ស៊ីអិនអិន បានផ្សាយថា នៅថ្ងៃទី២៧ ខែកក្កដា មានសារព័ត៌មាន ៤៥ផ្សេងទៀតត្រូវបានបិទទ្វាក្នុងនោះមានស្ថានីទូរទស្ស ១៦ស្ថានីផងដែរ។

កាលពីសប្តាហ៍កន្លងមក រដ្ឋាភិបាលស៊ីរីបានដកហូតលិខិតធ្វើអាជីវកម្មដល់ស្ថានីវិទ្យុ ការសែត និងទូរទស្សន៍ជាច្រើននៅក្នុងប្រទេសដោយប្រធានាធិបតី អ៊ែរដូហ្គាន ចាត់ទុកថា ជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ។

ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនចាត់ទុកថា នោះជាសកម្មភាពភេរវកម្មទៅលើប្រព័ន្ធផ្សព្វផ្សាយ ។

ពាក់ព័ន្ធនិងសកម្មភាពនេះដែរ កាលពីថ្ងៃទី២៧ ខែកក្កដា ទាហ៊ាន ១.៧០០នាក់ក្នុងនោះមានមេទ័ព ៨៧នាក់ត្រូវបានដកហូតតំណែងដោយសារតែមានការពាក់ព័ន្ធរដ្ឋប្រហារ។ ប្រធានាធិបតបីទួរគីបានបញ្ចាក់ថា លោកនឹងបន្តកម្ចាត់អ្នកដែលមានគម្រោងក្បត់និងរដ្ឋាភិបាលរបស់លោក។

ក្រោយរដ្ឋប្រហារមិនបានសម្រេចដ៏មិនគួរឲ្យជឿលោកប្រធានាធិបតីទួរគីកំពុងតែប្រើកណ្តាប់ដៃដែកដើម្បីបោសសម្អាតចលនាប្រឆាំងនៅក្នុងកងទ័ព និងក្នុងកងអង្គរក្សផ្ទាល់របស់លោក។ បន្ថែមពីនេះ ក្រិត្យច្បាប់របស់រដ្ឋាភិបាល ដែលបានចេញកាលពីថ្ងៃទី២៣ ខែកក្កដា បានបញ្ជារឲ្យបិទសាលារៀន សកលវិទ្យាល័យ និងអង្គការមនុស្សធម៌ជាច្រើន ដោយចោទថា ជាបក្ខពួករបស់ចលនានយោបាយប្រឆាំងនឹងលោកប្រធានាធិបតី អ៊ែរដូហ្គាន។

រដ្ឋប្រហារបរាជ័យប្រៀបបានដូចជាថ្នាំកម្លាំងសម្រាប់លោកប្រធានាធិបតីអ៊ែរដូហ្គាន ដែលពេលនេះកំពុងតែសម្រុកបញ្ចេញសាច់ដុំធ្វើការបោសសម្អាតរាល់មេរោគប្រឆាំង ដែលមាននៅពាសពេញទួរគី។ ចលនាសម្អាតមេរោគ ឬហៅម្យ៉ាងទៀតថា ជាការប្រមូលក្តោបក្តាប់អំណាច។

ដោយបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងបានព្យួរការអនុវត្តសន្ធិសញ្ញាស្តីពីការគោរពសិទ្ធិមនុស្ស លោកប្រធានាធិបតីទួរគី បានសម្រេចចេញក្រិត្យច្បាប់មួយកាលពីថ្ងៃទី២៣ ខែកក្កដា ដោយបានកំណត់ថា ការឃុំខ្លួនបណ្តោះអាសន្ន ដែលពីមុនមានរយៈពេលតែ៤ថ្ងៃគឺនឹងត្រូវបន្ថែមរហូតដល់ ៣០ថ្ងៃ។

លោកអ៊ែរដូហ្គាន ក៏បានបញ្ជារឲ្យបិទសាលារៀនឯកជនចំនួន ១.០៤៣ សកលវិទ្យាល័យចំនួន ១៥ អង្គការនិងសមាគមចំនួន ១.២២៩ សហជីពចំនួន១៩ ព្រមទាំងមន្ទីរសុខភាពឯកជនចំនួន ៣៥កន្លែង ផងដែរ។ សាលារៀន អង្គការ និងស្ថាប័នទាំងអស់នេះ ត្រូវបិទទ្វារដោយគេចោទថា ជាបក្ខពួកជាមួយលោក Fatullah Gülen មនុស្សដ៏មានប្រជាប្រិយភាពម្នាក់ដែលប្រឆាំងនិងលោកអ៊ែរដូហ្គាន។

ដោយឡែក លោក Halis Hanci ជាក្មួយប្រុស និងជាដៃស្តាំរបស់លោក Fatullah Gülen ត្រូវបានកម្លាំងរដ្ឋាភិបាលចាប់ឃាត់ខ្លួន។ លោក Fatullah Gülen ដែលបច្ចុប្បន្ននិរទេសខ្លួននៅសហរដ្ឋអាមេរិកបានបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារទេ ហើយបានប្រាប់ថា នេះគឺជាការរៀបចំទាំងស្រុងរបស់រដ្ឋាភិបាលលោក អ៊ែរដូហ្គាន ដើម្បីមានឱកាសបង្រ្កាបចលនាប្រឆាំង និងសើររើរៀបចំកងទ័ពជាថ្មី ដើម្បីកំចាត់មេទាហ៊ានដែលមិនស្តាប់បង្គាប់។

ចេតនារៀបចំកងទ័ពជាថ្មី និងប្រមូលអំណាចកងទ័ពមកក្នុងដៃរបស់លោកអ៊ែរដូហ្គាន បានលេចរូបរាង្គកាន់តែច្បាស់ ក្នុងពេលនេះ បន្ទាប់ពីលោកបានកោះប្រជុំយ៉ាងតក់ក្រហល់ ក្រុមប្រឹក្សាកងទ័ពកំពូលនៅថ្ងៃព្រហស្បត្តិ ខាងមុខនេះ ហើយដែលធម្មតាកិច្ចប្រជុំរបៀបនេះ ត្រូវធ្វើនៅអគ្គបញ្ជាការដ្ឋានកំពូល តែលើកនេះគឺត្រូវធ្វើនៅវិមានប្រធានាធិតបីផ្ទាល់តែម្តង។ ដូចគ្នាដែរកងសេនាធិការប្រធានាធិបតីត្រូវបានរំលាយចោលទាំងស្រុងដើម្បីរៀបចំសាជាថ្មី៕

1 (2)

1 (3)

1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print