ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សូមជម្រាបជូនថា ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ 2,640,999នាក់ កើនឡើង22.1% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសប្រមាណ 986,435 នាក់ ផ្លូវគោកប្រមាណ 1,612,547 នាក់ និងផ្លូវទឹកប្រមាណ 42,017 នាក់។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជា មានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ10,688,073នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ 1,906,800នាក់ កើនឡើង៦៩.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែល មានការបែងចែកទៅតាមគោលដៅទេសចរណ៍ធំៗដូចជា៖
រាជធានីភ្នំពេញ ប្រមាណ 1,090,434 នាក់
ខេត្តសៀមរាប ប្រមាណ 472,258 នាក់
តំបន់ឆ្នេរ ប្រមាណ 241,273 នាក់
តំបន់អេកូទេសចរណ៍ ប្រមាណ 18,798 នាក់
និងតំបន់ផ្សេងៗទៀត ប្រមាណ 84,053 នាក់
សូមជម្រាបជូនផងដែរថា ប្រទេសទាំង10 ដែលមានភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេមានដូចជា៖
1 ប្រទេសថៃ
2 ប្រទេសវៀតណាម
3 ប្រទេសចិន
4 ប្រទេសឡាវ
5 សហរដ្ឋអាមេរិក
6 ប្រទេសកូរ៉េខាងត្បូង
7 ប្រទេសឥណ្ឌូណេស៊ី
8 ប្រទេសបារាំង
9 ចក្រភពអង់គ្លេស និង
10 ប្រទេសជប៉ុន៕
ដោយ ៖ សិលា