រយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសសរុបជិត២លាន៧សែននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១០លាននាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សូមជម្រាបជូនថា ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ 2,640,999នាក់ កើនឡើង22.1%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសប្រមាណ 986,435 នាក់ ផ្លូវគោកប្រមាណ 1,612,547 នាក់ និងផ្លូវទឹកប្រមាណ 42,017 នាក់។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជា មានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ10,688,073នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ 1,906,800នាក់ កើនឡើង៦៩.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែល មានការបែងចែកទៅតាមគោលដៅទេសចរណ៍ធំៗដូចជា៖

រាជធានីភ្នំពេញ ប្រមាណ 1,090,434 នាក់

ខេត្តសៀមរាប ប្រមាណ 472,258 នាក់

តំបន់ឆ្នេរ ប្រមាណ 241,273 នាក់

តំបន់អេកូទេសចរណ៍ ប្រមាណ 18,798 នាក់

និងតំបន់ផ្សេងៗទៀត ប្រមាណ 84,053 នាក់

សូមជម្រាបជូនផងដែរថា ប្រទេសទាំង10 ដែលមានភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេមានដូចជា៖ 

1 ប្រទេសថៃ

2 ប្រទេសវៀតណាម

3 ប្រទេសចិន

4 ប្រទេសឡាវ

5 សហរដ្ឋអាមេរិក

6 ប្រទេសកូរ៉េខាងត្បូង

7 ប្រទេសឥណ្ឌូណេស៊ី

8 ប្រទេសបារាំង

9 ចក្រភពអង់គ្លេស និង 

10 ប្រទេសជប៉ុន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print