សមត្ថកិច្ច​ជំនាញ​ បន្តផាកពិន័យលើយានយន្តល្មើស ចំនួន ២៤៤គ្រឿងទៀត តាមអនុក្រឹត្យលេខ៣៩នាថ្ងៃទី​១១​កក្កដា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បានរកឃើញយានយន្តល្មើស ចំនួន ២៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

ក្នុងប្រតិបត្តិការនោះ​ មានចំនួនគោលដៅសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៤គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៨៣គ្រឿង និងម៉ូតូ ២៨៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៤៤គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៤៥គ្រឿង និងម៉ូតូ ១៩៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១១ថ្ងៃ ពីថ្ងៃទី១-១១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,៤៣០គ្រឿង, រថយន្តធំ ១៦៣គ្រឿង, រថយន្តតូច ១,៤៨៨គ្រឿង, ម៉ូតូ ២,៧៧៩គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,២១៧គ្រឿង, រថយន្តធំ ៩១គ្រឿង, រថយន្តតូច ៩៣៤គ្រឿង និងម៉ូតូ ២,១៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print