សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការចោទប្រកាន់ក្មេងទំនើង ពីបទហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក)

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤​ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើងចំនួន ០២ ក្រុម មានគ្នាសរុបចំនួន ១៣ នាក់ បានធ្វើសកម្មភាពវាយគ្នាទៅវិញទៅមក នៅចំណុចចំហៀងក្លឹបហ្គោលឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៣ និង ៥០ នាទី ស្របពេលនោះ ក៏មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានចុះមកដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍និងឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០៣ នាក់ ១.ឈ្មោះ តូច រឺ ហៅ រឺ ភេទប្រុស អាយុ២១ឆ្នាំ ២.ឈ្មោះ ពន គង្គា ហៅ គា ភេទប្រុស អាយុ២២ឆ្នាំ និង៣.ឈ្មោះ អឿន សីហា ហៅ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកឯបក្ខពួកផ្សេងទៀតបាននាំគ្នា រត់គេចខ្លួនបាត់អស់។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ចំនួន ០៣នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនា(វាយគ្នាទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចចំហៀងក្លឹបហ្គោល ឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៤ ដែលមាន បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print