មន្ត្រីព័ត៌មាននៃក្រសួងព័ត៌មានត្រូវពង្រឹងសមត្ថភាពសរសេរព័ត៌មានដើម្បីផ្តល់ព័ត៌មានប្រកបដោយប្រសិទ្ធភាពទៅដល់អ្នកអាន អ្នកស្តាប់ និងទស្សនាដើម្បីធានាការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ

ចែករំលែក៖

ភ្នំពេញ÷នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋ មន្ត្រីក្រសួងព័ត៌មាន នៅចំពោះមុខមន្ត្រីព័ត៌មានមកពី

អគ្គនាយកដ្ឋាន ៤ ចំណុះក្រសួងព័ត៌មាន ដែលទទួល ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ផ្នែកប្រពន្ធ័ផ្សព្វ ផ្សាយ និងព័ត៌មាន ជាអ្នកសរសេរព័ត៌មាន និងផលិតមាតិកាព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា “ យើងទាំងអស់គ្នាជាមន្ត្រីក្រសួងព័ត៌មាន គឺជាតួអង្គដ៏សំខាន់ជាអ្នកនាំសារនូវគោលនយោបាយ សកម្មភាព សមិទ្ធិផលនានារបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ហើយមន្ត្រីព័ត៌មានដើរតួនាទីក្នុងការក្តាប់អោយបាននូវសំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋមកជូនដល់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ។

ក្រោមការដឹកនាំដោយភាពឈ្លៀសវៃរបស់លោករដ្ឋមន្ត្រី ដែលប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយនៅក្នុងការដឹក នាំក្រសួងដើម្បីធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឲ្យក្លាយទៅស្ថាប័នទំនាក់ទំនងរបស់រដ្ឋាភិបាល លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា គូសបញ្ជាក់ថា យើងទាំងគ្នាជាមន្ត្រីនៅក្នុងស្ថាប័នក្រសួងព័ត៌មាន ចាំបាច់ត្រូវ តែធ្វើទំនើបកម្មសមត្ថភាពរបស់យើង តាមរយៈការ សិក្សា បណ្តុះ បណ្តាលផ្ទៃក្នុង និងជួយពង្រឹងសមត្ថភាពគ្នាទៅវិញ ទៅមក ដើម្បីវិវឌ្ឍអោយទាន់សភាពការណ៍នៃការរីកចំរើននៃប្រព័ន្ធផ្សព្វផ្សាយពីបុរាណ ( Traditional Media )ទៅប្រព័ន្ធផ្សព្វផ្សាយទំនើប ថ្មី ( New Media ) ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបី ប្រព័ន្ធផ្សព្វផ្សាយទំនើបមានការរីកចំរើនយ៉ាងលឿនក្តី ប៉ុន្តែប្រព័ន្ធផ្សព្វ ផ្សាយបុរាណនៅតែជាមូលដ្ឋាននៃប្រភពព័ត៌មាន ដែលគួរឲ្យទុកចិត្តរបស់ប្រជាពលរដ្ឋ ។ ដូច្នេះហើយទើបក្រសួងព័ត៌មាន ដែលជាអ្នកគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយបុរាណ គឺមិនបិទការផ្សាយនោះទេ តែខិតខំប្រឹងប្រែងធ្វើទំនើបកម្ម ពង្រឹងសមត្ថភាព និងគុណភាពក្នុងការផ្សព្វផ្សាយ បង្កើនព័ត៌មានដែលមានគុណភាពបន្ថែមទៀតឡើងវិញ ។

ប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន ត្រូវការអ្វីខ្លះ ? រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ត្រូវតែជា ព័ត៌មានល្អ និងទទួលបានមុនគេ , ប្រភពច្បាស់លាស់ និងព័ត៌មានត្រឹមត្រូវ, តួលេខពិតប្រាកដ សម្រង់សម្តីប្រកបដោយខ្លឹមសារ រូបភាពមានន័យ និងផ្សព្វផ្សាយ ។

លោករដ្ឋមន្ត្រី បានពន្យល់នូវចំណុចសំខាន់ៗមួយចំនួន សម្រាប់ការជ្រើសរើសយកមុំដើម្បីសរសេរព័ត៌មាន ប្រកបដោយខ្លឹមសារល្អ និងមានការចាប់អារម្មណ៍ គឺអ្នកសារព័ត៌មាន ត្រូវសម្រួចមុំព័ត៌មាន នៃព្រឹត្តការណ៍ដែលកើតឡើង ។ ព្រឹត្តការណ៍ដែលកើតឡើង នឹងមានមុំព័ត៌មានច្រើនអោយអ្នកសារព័ត៌មានជ្រើសរើស។

ការជ្រើសរើសមុំសរសេរព័ត៌មានត្រូវឈរលើមូលដ្ឋាននៃតម្លៃព័ត៌មានដោយគិតទាំងភូមិសាស្រ្ត កាលានុវត្តន៍ភាព និងមិត្តអ្នកអាន អ្នកស្តាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print