រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឱ្យរថយន្តមួយគ្រឿងក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសេ៊រីទំនេីប២គ្រឿងបានបុកគ្នានៅផ្លូវបំបែកជា៤ បណ្តាលឱ្យរថយន្តម្ខាងក្រឡាប់ផ្ងារជេីង តែសំណាងដែរដែលមិនមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងនៅម៉ោង ១២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែវផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្ត ម៉ាកតូយ៉ូតា Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-2849 បេីកបរក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជា៤ ក៏ត្រូវបានរថយន្តមួយគ្រឿងទៀត ម៉ាក Starex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BX-8535 ដែលបេីកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជេីងបុកចំផ្នែកខាងក្រោយរថយន្ត Alphard បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជេីងរងការខូចខាត ទាំងសងខាង។

បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយឱ្យភាគីទាំងសងខាងចរចាគ្នា តែដោយសារការចរចាមិនត្រូវគ្នាទេីបសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែង រួចស្ទួចរថយន្តទាំង២ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print