ចតរថយន្តចោល រវល់ដងដង្កូវទឹកយកទៅឱ្យត្រីស៊ី ឆ្លងចរន្តឆេះរថយន្តផ្អេីលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត ហុងដា CRV មួយគ្រឿងខណៈម្ចាស់បេីកមកឈប់ចតនៅលើមាត់ប្រឡាយ រួចបានដើរទៅដួសដង្កូវទឹកដើម្បីយកទៅឱ្យត្រីសុី ស្រាប់តែមានភ្លើងឆេះផ្នែកខាងមុខសន្ធោសន្ធៅ ទើបម្ចាស់រថយន្តស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ នឹងដងទឹកជះពន្លត់ទើបភ្លើងរលត់ទៅវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅតាមប្រឡាយអមផ្លូវរថភ្លើង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីម្ចាស់រថយន្តបានឱ្យដឹងថា រថយន្តរបស់គាត់ម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2N-1708 រងការខូចខាត១កំណាត់មុខទាំងស្រុង ហើយការឆាបឆេះនេះសង្ស័យបណ្ដាលមកពីឆ្លងចរន្តភ្លើងប្លុកម៉ាសុីនរថយន្ត។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើបានបើករថយន្តឈប់ចតនៅមាត់ប្រឡាយ។ បន្ទាប់មកគាត់បានចុះពីរថយន្តហើយដើរដួសដង្កូវទឹកដើម្បីយកទៅឱ្យត្រីសុីនៅឯផ្ទះ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែរថយន្តមានអណ្តាតភ្លើងឆេះនៅផ្នែកខាងមុខសន្ធោសន្ធៅ ទើបគាត់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល តែម្តង។

...

ប្រភពដដែលបានឱ្យដឹងបន្តទៀតថា ពេលនោះប្រជាពលរដ្ឋបាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់១បំពង់ និងដងទឹកប្រឡាយជះទើបភ្លើងរលត់ទៅវិញ ហើយក្រោយពេលកើតហេតុគាត់បានហៅរថយន្តផ្សេងទៀត ទៅអូសយករថយន្តនេះទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕ ដោយ : សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print