អាមេរិកបណ្តេញគ្រូបង្វឹក Berhalter ចេញក្រោយបរាជ័យនៅ Copa America

ចែករំលែក៖

សហព័ន្ធបាល់ទាត់អាមេរិកបានបណ្តេញគ្រូបង្វឹកលោក Gregg Berhalter ចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមនេះធ្លាក់ចេញពីវគ្គចែកពូលក្នុងព្រឹត្តិការណ៍ Copa America ដែលខ្លួនជាម្ចាស់ផ្ទះនៅឆ្នាំនេះ។

ក្នុងខែនេះ អាមេរិកបានក្លាយជាប្រទេសម្ចាស់ផ្ទះដំបូងគេដែលត្រូវបានកាត់ចេញពីវគ្គចែកពូល បន្ទាប់ពីចាញ់ប៉ាណាម៉ា និងអ៊ុយរ៉ាហ្គាយ។

លោក Matt Crocker នាយកផ្នែកកីឡារបស់សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកបាននិយាយថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Gregg ចំពោះការប្តេជ្ញាចិត្តរបស់គាត់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះចំពោះក្រុមជម្រើសជាតិបុរស និងចំពោះបាល់ទាត់សហរដ្ឋអាមេរិក។ លោក Gregg បានទទួលការគោរពពីអ្នកគ្រប់គ្នានៅក្នុងអង្គភាពរបស់យើង ហើយបានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំក្រុមក្មេងៗ និងជំរុញកម្មវិធីឱ្យឆ្ពោះទៅមុខ”។

អតីតអ្នកចាត់ការ Liverpool លោក Jurgen Klopp ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងាររបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិមួយនេះ ហើយលោក Crocker បាននិយាយថា ដំណើរការស្វែងរកបានចាប់ផ្តើមហើយ។

លោក Berhalte វ័យ៥០ឆ្នាំមានតួនាទីពីរនៅក្នុងបន្ទុកដែលទីមួយបានបញ្ចប់នៅឆ្នាំ២០២២ ជាមួយនឹងការស៊ើបអង្កេតលើការប្រព្រឹត្តកន្លងមករបស់គាត់។ គាត់ត្រូវបានស៊ើបអង្កេតដោយ US Soccer ដែលបានរកឃើញថា មិនមានឧបសគ្គផ្លូវច្បាប់ក្នុងការជួលគាត់នោះទេ។

នៅក្នុងការដឹកនាំដំបូងរបស់គាត់ សហរដ្ឋអាមេរិកបានឈានដល់វគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា និងបានឈ្នះពានរង្វាន់ Concacaf Nations League Gold Cup ក្នុងឆ្នាំ២០២១ ប៉ុន្តែការដឹកនាំលើកទីពីររបស់គាត់មានរយៈពេលត្រឹមតែ១៤ប្រកួតប៉ុណ្ណោះ។

...

បន្ទាប់ពីបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមអ៊ុយរ៉ាហ្គាយ លោក Berhalter បាននិយាយថា គាត់គឺជាមនុស្សត្រឹមត្រូវក្នុងការដឹកនាំក្រុមទៅកាន់ World Cup ឆ្នាំ២០២៦ ខណៈដែលសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ជាមួយកាណាដា និងម៉ិកស៊ិក ៕ (រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print