រុឺម៉កបេីកឆ្លងផ្លូវត្រូវម៉ូតូបើកលឿនជ្រុលទៅបុករបួស២នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរស២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កពីចំហៀងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះឃុន ឡាំ  ភេទប្រុស អាយុ៤១ឆ្នាំ រងរបួសបែកក្បាល និងបាក់ជើងខាងស្ដាំ មានទីលំនៅភូមិអង្គឫស្សី ឃុំត្រាក់ធំ ស្រុកស្វាយរៀងខេត្តស្វាយរៀង ។

ជនរងគ្រោះទី២មានឈ្មោះមាស សារ៉ន ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសបាក់ដៃឆ្វេង មានទីលំនៅភូមិព្រៃរលួស ឃុំចាន់ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។

...

តាមប្រភពពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរ៉ឺម៉កមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានបុរស២នាក់ជិះម៉ូតូហុងដាឌ្រីម​ ឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីចំហៀងរុឺម៉កពេញទំហឹងបណ្តាលឱ្យម្នាក់បាក់ដៃម្នាក់បាក់ជេីងរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ​។ ចំណែកម៉ូតូនិងរ៉ឺម៉កត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print