ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមបានឈានដល់១៧,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងរយៈពេល៧ខែដំបូង

ចែករំលែក៖

ដោយយោងទៅតាមក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ចំណូលនៃការនាំចេញផលិតផលកសិកម្មវៀតណាមត្រូវបានគេរំពឹងថានឹងឈានដល់១៧,៨ពាន់លានដុល្លារសហរដ្ឋអាមេ រិកនៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០១៦នេះពោលគឺកើនឡើង៥,១ភាគរយបើធៀបនឹងឆ្នាំមុន។

...

អំឡុងរយៈពេល៧ខែដំបូងនេះប្រទេសវៀតណាមត្រូវបានគេព្យាករថានឹងលក់ អង្ករអស់ចំនួន២,៩៣លានតោនទៅកាន់ ទីផ្សារពិភពលោកស្មើនឹង១,៣២ពាន់លានដុល្លារសហរដ្ឋអាមេរិកពោលគឺធ្លាក់ចុះ១៨,៤ភាគរយគិតជាទំហំនៃការនាំចេញនិង ១៤,៤ភាគរយគិតជាតម្លៃនាំចេញបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចិននៅតែបន្តក្លាយជាអ្នកនាំចូលអង្ករធំជាងគេបំផុតរបស់វៀតណាមដដែលពោលគឺស្មើនឹង៣៥ភាគរយនៃទីផ្សារហ៊ុននេះ បន្ទាប់មកគឺឥណ្ឌូនេស៊ីមាន១១,៦ភាគរយ។

ទីផ្សារដែលបានមើលឃើញកំណើននៃការនាំចេញអង្ករនោះរួមមានទីផ្សារ Ghana ៤១ភាគរយនិងទីផ្សារ Ivory Coast មាន៣១,៣ភាគរយ។
ក្រៅពីនេះទីផ្សារមួយចំនួនដែលត្រូវបានគេមើលឃើញថា ធ្លាក់ចុះនោះរួមមាន ហ្វុីលីពីនធ្លាក់ចុះ៥៤,៣ភាគរយ ម៉ាឡេស៊ី ៥៩,២ភាគរយនិងសិង្ហបុរី៣៤,៦ភាគ រយ។

ខណៈនោះដែរប្រទេសនេះត្រូវបានគេប៉ាន់ស្មានថានឹងរកចំណូលបាន៩៨៨លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញម្រេចចំនួន ១២២.០០០តោន ពោលគឺកើនឡើង៩ភាគរយគិតជាតម្លៃអង្ករនិង២៦ភាគរយគិតជាទំហំអង្ករ។

តម្លៃនៃការនាំចេញម្រេចវៀតណាមធ្លាក់ចុះ១៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញកាហ្វេវៀតណាមក៏ធ្លាក់ចុះដែរពោលគឺធ្លាក់ចុះ១៥,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយក៏ផលិតផលនេះត្រូវបានគេមើលឃើញថានឹងកើនឡើង៣៨ភាគរយគិតជាទំហំនៃការនាំចេញនិង១៨ភាគរយគិតជាតម្លៃនៃការនាំចេញ។

ក្នុងរយៈពេល៧ខែដំបូងនេះប្រទេសនេះរកចំណូលបាន១,៩៨ពាន់លានដុល្លារពីការនាំចេញកាហ្វេចំនួន១,១៣លានតោន។
ការនាំចេញកៅស៊ូវិញវៀតណាមទំនងជានាំចេញបាន៥៦៤.០០០តោនស្មើនឹង ៧០៥លានដុល្លារសហរដ្ឋអាមេរិកពោលគឺកើនឡើង៨,៨ភាគរយគិតជាទំហំនៃការនាំចេញ ប៉ុន្តែធ្លាក់ចុះ៧ភាគរយបើគិតជា តម្លៃនៃការនាំចេញ។

ចំណែកការនាំចេញតែវិញមានចំនួន ៦៩.០០០តោនស្មើនឹង១១០លានដុល្លារសហរដ្ឋអាមេរិកពោលគឺធ្លាក់ចុះ៨,៨ភាគរយគិតជាទំហំនិង២,១ភាគរយគិតជាតម្លៃ។

ខណៈនោះដែរវៀតណាមរកចំណូល បាន៣,៦៥ពាន់លានដុល្លារសហរដ្ឋអាមេ រិកពីការនាំចេញអាហារសមុទ្រពោលគឺកើនឡើង៣,៣ភាគរយ។
សហរដ្ឋអាមេរិក ចិន និងជប៉ុន គឺជាអ្នកប្រើប្រាស់អាហារសមុទ្រវៀតណាមដ៏ សំខាន់បំផុត៕

VN

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print