កំពុងអង្គុយលេងមុខផ្ទះអ្នកជិតខាងមកប្រាប់ថាប្តីចង ក សម្លាប់ខ្លួនស្លាប់បាត់

ចែករំលែក៖

​ ភ្នំពេញ៖​ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួននៅបន្ទប់ក្នុងផ្ទះខ្លួនឯងដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​ ៨និង៣០នាទីយប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ​ឆ្នាំ​២០២៤ នៅចំនុច​ផ្ទះ​លេខ​E18​ ផ្លូវ​បេតុង​ បុរី​ប៊ុនហួរភូមិ​ថ្នល់​បំបែក​សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។

​ ជនរងគ្រោះ(​សព​ )ឈ្មោះ​តាន់​ រដ្ជា​ភេទ​ប្រុស​ អាយុ​៦៤​ឆ្នំា​ មុខរបរ​ នៅផ្ទះ​ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាងលើ​ មាន​ស្រុក​កំណើត​ឃុំផ្សាក្រោម​ស្រុក​បាកាន​ខេត្ត​ពោធិ៍សាត់​។

​ តាម​ការបំភ្លឺ​របស់​ឈ្មោះ​ នុត​ស្រីអូន​ភេទ​ស្រី​អាយុ​៤២ឆ្នាំ​ ត្រូវ​ជា​ភរិយា​បាន​ឱ្យដឹងថា​ នៅមុន​ពេល​កេីតហេតុ​ រូប​គាត់​កំពុង​តែ​ អង្គុយ​លេ​ង​ជាមួយ​អ្នក​ជិតខាង​ នៅ​មុខ​ផ្ទះ​ នៅ​ពេល​នោះ​ មាន​អ្នក​ជិតខាង​ម្នាក់​ ប្រាប់​គាត់ថា​កូន​ ថាបានឃេីញ​ ឪពុក​ ចងក​នៅនិង​បង្អួច​ លេីផ្ទះ​ នៅពេលនោះ​គាត់ក៏បាន ឡេីង​ទៅ​មេីល​ តែ​បន្ទប់​ ជាប់សោ​ គាត់ក៏ហៅ​ អ្នក​ ជិតខាង​ពីរនាក់​ ឱ្យជួយ​គាស់​ ទ្វារ​ បន្ទប់​ ពេល​គោះទ្វារ​បន្ទប់​ រួចហេីយ​ ចូលទៅ​មេីលទៅ​ ឃេីញ​ ប្ដី​ របស់​គាត់​បាន​ ចងក​ស្លាប់​បាត់​ទៅហើយ​ ។
បន្ទាប់មកគាត់​បាន​ប្រាប់​ អ្នក​ជិតខាង​ឱ្យជួយ​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្ដង​ តាម​ការ​ពិនិត្យ​និង​កោសល្យវិច័យ​របស់​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយ​សារ​ ចងក​សម្លាប់​ខ្លួន​ពិត​ប្រាកដមែន។
​បច្ចុប្បន្ន​សព​ត្រូវ​បាន​នគរបាល​ប្រគល់​ទៅ​ឱ្យក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print