ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួននៅបន្ទប់ក្នុងផ្ទះខ្លួនឯងដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំនុចផ្ទះលេខE18 ផ្លូវបេតុង បុរីប៊ុនហួរភូមិថ្នល់បំបែកសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ(សព )ឈ្មោះតាន់ រដ្ជាភេទប្រុស អាយុ៦៤ឆ្នំា មុខរបរ នៅផ្ទះ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតឃុំផ្សាក្រោមស្រុកបាកានខេត្តពោធិ៍សាត់។
តាមការបំភ្លឺរបស់ឈ្មោះ នុតស្រីអូនភេទស្រីអាយុ៤២ឆ្នាំ ត្រូវជាភរិយាបានឱ្យដឹងថា នៅមុនពេលកេីតហេតុ រូបគាត់កំពុងតែ អង្គុយលេងជាមួយអ្នកជិតខាង នៅមុខផ្ទះ នៅពេលនោះ មានអ្នកជិតខាងម្នាក់ ប្រាប់គាត់ថាកូន ថាបានឃេីញ ឪពុក ចងកនៅនិងបង្អួច លេីផ្ទះ នៅពេលនោះគាត់ក៏បាន ឡេីងទៅមេីល តែបន្ទប់ ជាប់សោ គាត់ក៏ហៅ អ្នក ជិតខាងពីរនាក់ ឱ្យជួយគាស់ ទ្វារ បន្ទប់ ពេលគោះទ្វារបន្ទប់ រួចហេីយ ចូលទៅមេីលទៅ ឃេីញ ប្ដី របស់គាត់បាន ចងកស្លាប់បាត់ទៅហើយ ។
បន្ទាប់មកគាត់បានប្រាប់ អ្នកជិតខាងឱ្យជួយរាយការណ៍ទៅសមត្ថកិច្ចតែម្ដង តាមការពិនិត្យនិងកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាជនរងគ្រោះស្លាប់ដោយសារ ចងកសម្លាប់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នសពត្រូវបាននគរបាលប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ