ចិនធ្វើតេស្ដមីស៊ីលនៅភាគខាងជើង តៃវ៉ាន់ ដាក់កម្លាំងការពារដែនអាកាសប្រុងជើងការ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សព្វផ្សាយថា ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដានេះបាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការបាញ់សាកល្បងមីស៊ីលយ៉ាងកក្រើកនៅក្នុងតំបន់ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសចិន។

តាមក្រសួងការពារជាតិតៃវ៉ាន់ ចាប់ពីម៉ោង៤ព្រឹកថ្ងៃសៅរ៍នេះ កងកម្លាំងរ៉ុក្កែតចិនបានធ្វើតេស្ដបាញ់​មីស៊ីលជាច្រើនគ្រាប់ នៅក្នុងតំបន់ម៉ុងហ្គោលីខាងក្នុងដែលស្ថិតនៅចម្ងាយប្រហែល ២០០០គីឡូម៉ែត្រពីកោះតៃវ៉ាន់។ ក្រសួងបន្ថែមទៀតថា កងកម្លាំងតៃវ៉ាន់បានបន្តតាមដានស្ថានការណ៍ជាមួយការដាក់ឱ្យកងកម្លាំងការពារដែនអាកាសប្រុងជើងការ តែមិនបានបញ្ជាក់អ្វីលម្អិតទេ។ ចំណែកខាងក្រសួងការពារជាតិចិនវិញ ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ។

គួរបញ្ជាក់ថា កងកម្លាំងរ៉ុក្កែតគឺជាអង្គភាពយោធាមួយរបស់ចិនដែលទទួលបន្ទុកលើឃ្លាំងអាវុធធម្មតានិងមីស៊ីលនុយក្លេអ៊ែរ៕ ដោយធីរីណា

...

រូប​ថត​:CNBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print