ខេត្តកំពង់ស្ពឺ ៖ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានសមាជិកគណបក្សប្រឆាំងចំនួន ៧រូប ចូល រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ៖ សមាជិកគណបក្សប្រឆាំងចំនួន ៧រូប រួមមានមកពី ៖
-គណបក្សកម្លាំងជាតិខេត្តកំពង់ស្ពឺ ៣រូប
-គណបក្សភ្លើងទៀនឃុំត្រពាំងគង ៣រូប(មុន២រូប)
-គណបក្សភ្លើងទៀនឃុំរលាំងគ្រើល ១រូប។
ពួកគាត់ទាំង ៧រូប បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំងទាំងនេះ និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន
កម្ពុជា។
ទន្ទឹមនឹងនេះ ពួកគាត់បានថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលតែងមានគំនិតចង់ផ្តូលរំលំរដ្ឋាភិបាល ជាពិសេសថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានប្រឆាំងនឹងផលប្រយោជន៍មហាសាលនៃគម្រោងព្រែកជីកហ្វូណនតេជោ។
មួយរយៈនេះ គេសង្កេតឃើញថា សមាជិកគណបក្សប្រឆាំង តាមបណ្តារាជធានី ខេត្ត បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំងទាំងនេះ និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន កម្ពុជា ហាក់ដូចជាទឹកបាក់ទំនប់ , ទឹកក្រជាក់ត្រកុំ៕