លួចម៉ូតូពីខណ្ឌឫស្សីកែវ​ គេចមិនផុតពីកណ្ដាប់ដៃនគរបាលប៉ុស្តិ៍ស្រះចក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពដោះស្លាកម៉ូតូ ហុងដាសេ១២៥មួយគ្រឿង ក្រោយធ្វើសកម្មភាពលួចម៉ូតូនេះបាននៅក្នុងទឹកដីខណ្ឌឫស្សីកែវបានហើយ ក៏ត្រូវកម្លាំងល្បាតប៉ុស្តិ៍ស្រះចកឃើញ ក៏ឃាត់ខ្លួនសួរនាំទើបដឹងថាជាចោរលួចម៉ូតូ ។

...

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចដីឡូត៍លេខ៦៨ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្រ្តីនគបាលប៉ុស្ដិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យឈ្មោះញែម សុភារា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកឯជនងគ្រោះឈ្មោះធឿន ម៉េងលន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលលេខ៤៣ ផ្លូវលំ ក្រុម៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនីតីវិធីច្បាប់ ៕

IMG_0331

IMG_0330

IMG_0334

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print