ឃាត់ខ្លួនស្រ្តីម្នាក់ក្លែងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅ បានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ ប្រគល់ទៅឲ្យកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅ ធ្វើការសាកសួរនិងកសាងសំណុំរឿង បន្ទាប់ពីបានក្លែងត្រានិងហត្ថលេខានៅលើ លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ មួយច្បាប់ហើយនៅពេលយកលិខិតខាងលើនេះ ទៅដាក់បញ្ចាំអ្នកដ៏ទៃប្រុងយកលុយរាប់ ម៉ឺនដុល្លារ ក៏ត្រូវបានបែកការណ៏ ដោយ ត្រូវបានអ្នកទទួលបញ្ចាំមានការសង្ស័យ បានយកលិខិតមួយនេះ ទៅធ្វើការសាកសួរនិងឲ្យ អាជ្ញាធរជួយពិនិត្យ ទើបឃើញថាក្លែងក្លាយ ហើយអាជ្ញាធរសង្កាត់ចោមចៅបានធ្វើការឃាត់ខ្លួន ប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់តែម្ដង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

...

ស្រ្តីដែលក្លែងឯកសារនោះ មានឈ្មោះ ធា សុមាឡា អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីនគរបាលបានប្រាប់ថា ស្ទើរពេញមួយថ្ងៃទើប ធ្វើឲ្យស្រ្តីរូបនោះមិនអាចលាក់លៀមបានតទៅទៀត ទើបសារភាពតាមត្រង់ថាខ្លួនពិតជាបានក្លែងឯកសារ នោះមែន គឺក្លែងដោយខ្លួនឯងទាំងការជួលឲ្យគេធ្វើត្រា និងស៊ីញ៉េរតាមលោកគិតសុផា អតីតអភិបាលខណ្ឌនិងលោកសុទ្ធសាធ ចៅ សង្កាត់ចោមចៅដោយខ្លួនឯង ដើម្បីយកទៅដាក់បញ្ចាំយកលុយ។ ដោយមិននឹកស្មានថាត្រូវបែកការណ៏ទេ ចំណែក ឯកសារលិខិតផ្ទេរសិទ្ធិពិតប្រាកដ ខ្លួនយកទៅដាក់បញ្ចាំធនាគារម្តង បាត់ហើយបាន បានប្រាក់ចំនួនជាង១ម៉ឺនដុល្លារ។

នគរបាលបានឲ្យដឹងថា ស្រ្តីខាងលើបានក្លែងហត្ថលេខានិងត្រារបស់ លោក គិត សុផា អតីតអភិបាលខណ្ឌពោធិ៍សែនជ័យ និងហត្ថលេខានិងត្រារបស់លោក សុទ្ធសាធ ចៅសង្កាត់ចោមចៅ នៅក្នុងលិខិតផ្ទេរសិទ្ធិនោះ ហើយក្រោយពេលអាជ្ញាធរសង្កាត់ ធ្វើការផ្ទៀងផ្ទាត់គឺឃើញមានលក្ខណៈខុសគ្នា ទៅហត្ថលេខានិងត្រាពិតប្រាកដរបស់លោកទាំងពីរខាងលើ។ មិនតែប៉ុណ្ណោះ មានក្លែងឈ្មោះនិងស្នាមមេដៃលោក ប៊ុន ហួរ ដែលជាម្ចាស់បុរីផ្ទះល្វែង ប៊ុន ហួរ ជាអ្នកប្រគល់ឲ្យទៀតផង ចំណែកស្រ្តីសង្ស័យឈ្មោះ ធាសុមាឡា ក៏មានឈ្មោះនិងស្នាមមេដៃក្នុងនាមអ្នកទទួលសិទ្ធិនោះដែរ ។ លិខិតខាងលើត្រូវបាន ពិនិត្យឃើញថាក្លែងក្លាយ ទាំងស្រុង ម្យ៉ាងលេខផ្ទះខាងលើនោះ គឺជាលេខផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ វីន គីមបួយ ភេទប្រុសអាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ អាន នូ អាយុ៣៤ រស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅនោះ។ ហើយទាំងពីរនាក់ប្ដីប្រពន្ធនេះ ក៏បានដាក់ពាក្យបណ្ដឹងឲ្យអាជ្ញាធរសង្កាត់ចោមចៅ ជួយទប់ស្កាត់កាលពីថ្ងៃទៅ២៦ ខែកក្កដា ឆ្នាំ២០១៦រួចហើយដែរ ។

ពេលនេះបន្ទាប់ពីរកឃើញថាស្រ្តីនោះ ជាជនខិលខូចក្លែងបន្លំឯកសារបែបនេះ ខាងម្ចាស់បុរីប៊ុនហួរ រួមជាមួយអាជ្ញាធរសង្កាត់ចោមចៅ បានប្ដឹងសុំឲ្យសមត្ថកិច្ចនគរបាលនិងតុលាការ ចាត់ការស្រ្តីនោះទៅតាមផ្លូវច្បាប់ហើយ៕

image

image

image

image

image

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print