ទោះបីមិនបានលើកពាន ខ្សែប្រយុទ្ធ Kane ឈ្នះស្បែកជើងមាសនៅ Euro 2024

ចែករំលែក៖

ប្រធានក្រុមអង់គ្លេសខ្សែប្រយុទ្ធ Harry Kane បានឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ Euro 2024 ជាមួយកីឡាករ៥នាក់ផ្សេងទៀត បន្ទាប់ពីបញ្ចប់ការប្រកួតដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងព្រឹត្តិការណ៍នេះ។

កីឡាករ Dani Olmo របស់អេស្ប៉ាញ, Georges Mikautadze របស់ហ្សកហ្ស៊ី, Cody Gakpo របស់ហូឡង់, Ivan Schranz របស់ស្លូវ៉ាគី និង Jamal Musiala របស់អាល្លឺម៉ង់ក៏បានឈ្នះពានរង្វាន់ផងដែរ។ ទាំង Kane និង Olmo មិនបានស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2024 ដែលអេស្ប៉ាញឈ្នះ ២-១។

កាលពីមុន Euros ត្រូវបានគេមើលឃើញថា អ្នកដែល assists និងគ្រាប់បាល់ច្រើនជាងគេគឺអាចឈ្នះលើគេដែលនឹងផ្តល់ឱ្យខ្សែបម្រើ Leipzig Olmo នូវពានរង្វាន់នេះ ប៉ុន្តែ UEFA បានប្រកាសថា ឆ្នាំនេះគ្រាន់តែជាការសម្រេចលើចំនួនគ្រាប់បាល់ប៉ុណ្ណោះ។

Kane របស់ Bayern Munich វ័យ៣០ឆ្នាំបានស៊ុតបញ្ចូលទីលើក្រុមដាណឺម៉ាកក្នុងវគ្គចែកពូល, ការស៊ុតជួយអង់គ្លេសឈ្នះក្នុងម៉ោងបន្ថែមពេលប៉ះស្លូវ៉ាគីក្នុងវគ្គ១៦ក្រុមចុងក្រោយ និងការរកគ្រាប់បាល់តាមស្មើជាមួយហូឡង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នេះជារដូវកាលដ៏អស្ចារ្យសម្រាប់ Kane ដែលបានឈ្នះស្បែកជើងមាសអឺរ៉ុបដំបូងរបស់គាត់ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាមួយជម្រើសជាតិ ខណៈដែលជាមួយក្លិបកីឡាកររូបនេះរកបាន៣៦គ្រាប់នៅក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន។

Kane អតីតខ្សែប្រយុទ្ធក្រុម Tottenham ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់សម័យកាលរបស់អង់គ្លេសក៏ធ្លាប់បានឈ្នះស្បែកជើងមាសនៅ World Cup 2018 ជាមួយនឹងការស៊ុតបញ្ចូលទីបាន៦គ្រាប់។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ និង Manchester City កីឡាករ Rodri ដែលបានចូលលេងនៅពាក់កណ្តាលតង់ក្នុងវគ្គផ្តាច់ព្រ័ត្រដោយសាររបួសនោះ បានក្លាយជាកីឡាករឆ្នើមប្រចាំយូរ៉ូឆ្នាំនេះ។

...

ចំណែកពានរង្វាន់កីឡាករវ័យក្មេងនៃការប្រកួតបានទៅកីឡាករខ្សែបម្រើស្លាបវ័យ១៧ឆ្នាំរបស់អេស្ប៉ាញ Lamine Yamal ដែលស៊ុតបញ្ចូលទី១គ្រាប់ជួយអេស្ប៉ាញឈ្នះម្ចាស់ផ្ទះអាល្លឺម៉ង់កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ៕ (រូបភាព ៖ EURO2024)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print