រថយន្តកែច្នៃបំពង់ស៊ីម៊ាំងចំនួន០២គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់មកអប់រំនិងណែនាំឱ្យដោះស៊ីម៊ាំងចេញ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿងដែលបានកែច្នៃបំពង់ស៊ីម៊ាំង បង្កឱ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: យកមកអប់រំ និងណែនាំឱ្យដោះបំពង់ស៊ីម៊ាំងចេញ ជាបន្តបន្ទាប់។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​ បានឱ្យដឹងកាលពី​ថ្ងៃទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២៤។

ប្រភពដដែលបន្តថា​ ចំពោះ​ការបង្រ្កាបរថយន្តទាំង០២គ្រឿង រួមមាន ៖
– រថយន្តទី១ ម៉ាក  MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោកធ្វើការឃាត់នៅចំណុចផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

– រថយន្តទី២ ម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-3559 ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់នៅចំណុចផ្លូវព្រះមុន្នីវង្សកែងនឹងផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

...

បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញបានណែនាំម្ចាស់រថយន្តទាំង០២គ្រឿងឱ្យដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៊ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print