រដ្ឋបាលជាតិស្ថិតិចិន៖ នៅឆមាសទីមួយឆ្នាំ២០២៤ សេដ្ឋកិច្ចចិនដំណើរការដោយនឹងនរជាទូទៅនិងមានការរីកចម្រើនបង្គួរ

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ វេបសាយរដ្ឋបាលជាតិស្ថិតិចិនបានផ្សាយដំណឹងឱ្យដឹងថា នៅឆមាសទីមួយឆ្នាំ២០២៤ ក្រោមការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល គ្រប់តំបន់និងក្រសួង-ស្ថាប័ននានាបានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវការសម្រេចចិត្តនិងការចាត់ចែងនៃមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋ ដែលប្រកាន់ខ្ជាប់ការស្វែងរកភាពរីកម្រើនក្នុងខណៈពេលរក្សាភាពនឹងនរ ប្រើការរីកចម្រើន ដើម្បីជំរុញភាពនឹងនរ បង្កើតរបបថ្មីនិងកែសម្រួលរបបចាស់ ដើម្បីអនុវត្តនយោបាយម៉ាក្រូនៃគ្រប់វិស័យឱ្យប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យសេដ្ឋកិច្ចដំណើរការយ៉ាងនឹងនរជាទូទៅ និងមានការរីកចម្រើនបង្កួរ កំណើនផលិតកម្មមានភាពនឹងនរ តម្រូវការងើបឡើងវិញជាបន្តបន្ទាប់ ឱកាសការងារនិងតម្លៃទំនិញមានភាពនឹងនរប្រាក់ចំណូលរបស់ប្រជាជនបន្តកើនឡើង កម្លាំងចលករថ្មីកើនឡើងយ៉ាងលឿន ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទទួលបានវឌ្ឍនភាពថ្មី។

គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ តាមការគណនាជាជំហានដំបូងឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ទំហំផលិតផលសរុបក្នុងស្រុករបស់ចិនមានចំនួន 61,68 ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង 5% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print