លិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

ឯកឧត្តមអភិបាលខេត្ត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នាជានាយក នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងនាយកទីចាត់ការ ប្រធានអង្គភាព និងមន្ត្រីរាជការក្រោមឱវាទទាំងអស់នៅសាលាខេត្តស្ទឹងត្រែង សូមយកឱកាសដ៏ថ្លៃថ្លា នេះ សម្តែងនូវការគោរពស្វាគមន៍ និងសេចក្តីអំណរសាទរយ៉ាងកក់ក្តៅ និងដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម សរ សុពុត្រា ដែលត្រូវបានតែងតាំងមុខតំណែង ជាអភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង។

យើងខ្ញុំទាំងអស់គ្នា មានក្តីសង្ឃឹម និងជឿជាក់ថា នៅក្នុងភារកិច្ចថ្មីរបស់ ឯកឧត្តម នឹងបាននាំមកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ក្នុងការដឹកនាំ និងអភិវឌ្ឍខេត្តស្ទឹងត្រែងឱ្យកាន់តែមានភាពរីកចម្រើនឡើងថែមទៀត ជាពិសេសគឺសម្រេចបាននូវសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ និងប្រជាជន ព្រមជាមួយនឹងការរួមចំណែកយ៉ាងសកម្ម ដើម្បីអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងភ្លឺស្វាង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ យើងខ្ញុំ សូមគោរពជូនពរ មហាប្រសើរ និងសូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយថែរក្សា ប្រោះព្រំ ប្រសិទ្ធពរជ័យគ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំង កាយមាំមួន ប្រាជ្ញាឈ្លាសវៃ សេចក្តីសុខចម្រើន និងសូមជួបប្រសព្វតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print