រថយន្តកុងតឺន័ររេចង្កូតបុក សួនច្បារចែកទ្រូងផ្លូវបន្តបុកប៉ុស្តិ៍យាមមួយកន្លែងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនគេចពីម៉ូតូខាងមុខជ្រុងទៅបុកសួនច្បារចែកទ្រូងផ្លូវនឹងបង្គាលភ្លេីងរួមទាំងស្លាកសញ្ញាបញ្ហាញផ្លូវហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកប៉ុស្តិ៍យាមរបស់ក្រុមហ៊ុនមួយកន្លែងទៀតរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥នឹង៣០នាទីព្រឹក នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤ នៅស្ថិតតាមបណ្តោយផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-6131 បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានគេចពីម៉ូតូនិងរថយន្តខាងមុខធើ្វដំណើរស្របទិសគ្នាបានជ្រុលទៅបុកសួរច្បារចែកទ្រុងផ្លូវនឹងបង្គាលភ្លើង១ដើម រួចរថយន្តមិនទាន់អស់ល្បឿនបានហោះទៅបុក ប៉ុស្តិ៍យាមរបស់ក្រុមហ៊ុនមួយកន្លែងទៀត បណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោក ដើម្បីមកវាស់វែងយករថយន្តរក្សទុករងចាំដោះពេលក្រោយ ៕អត្ថបទ ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print