ងោកមួយភាំងបេីករថយន្តរេចង្កូតបុកបង្គោលភ្លើង រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបដឹកទឹកកកមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតជ្រុលទៅបុកផ្ទប់បង្គោលភ្លើង រងការខូចខាតខ្ទេចរួញកាប៊ីន បង្គោលភ្លើងវិញពុំមានខូចខាតឡើយ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងមុខវត្តព្រៃស្ពឺ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តកូរ៉េឃ្លុប ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ 2BJ-2795 ដឹកទឹកកកដើរដាក់ឱ្យម៉ូយ ដោយបើកតាមផ្លូវបេតុងខាងលើពីត្បូងទៅជើង ដល់ចំណុចកើតហេតុអ្នកបើកបរ ងងុយដេក ងោកមួយភាំងស្រាប់តែរេចង្កូតទៅស្តាំ ជ្រុលទៅបុកផ្ទប់បង្គោលភ្លើង បណ្តាលឱ្យរងខូចខាតខ្ទេចរួញកាប៊ីន បែកកង់មុខខាងស្តាំ បង្គោលភ្លើងវិញ ពុំមានខូចខាត ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌចុះទៅពិនិត្យផ្ទាល់ ការខូចខាតតែខ្លួនឯង បង្គោលភ្លើងពុំមានខូចខាត ទើបអនុញ្ញាតិឱ្យម្ចាស់រករថយន្តស្ទូចលើកយកទៅជួសជុលដោយខ្លួនឯង ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print