ទាហានរកស៊ីុឈើ ល្បីឈ្មោះនៅ ខេត្ដ ក្រចេះផឹកស៊ី ស្រវឹងកើតជម្លោះបាញ់ ៣គ្រាប់គំរាមគូជម្លោះ

ចែករំលែក៖

ខេត្តក្រចេះ ៖មន្ត្រីយោធាម្នាក់ នៅទីបញ្ជាការដ្ឋាន រថក្រោះ នៃកងទ័ពជើងគោកនិងជាឈ្មួញរកស៊ីឈើប្រចាំខេត្តក្រចេះ បានទាញកាំភ្លើងបាញ់ចំនួន២គ្រាប់ផ្ទប់និងដី ដើម្បីគំរាមគូជម្លោះ ក្រោយពីយោធាម្នាក់នេះ បានផឹកស៊ីស្រវឹងធ្លាក់ភ្នែក នៅក្នុងខារ៉ាអូខេនៃសណ្ឋាគារចំរើន ហេងលី យីហោ ដែលមានទីតាំងនៅទីប្រជុំជនស្រុកស្នួល ខេត្តក្រចេះ។

       ខ្មាន់កាំភ្លើងដែលបាញ់កំរាមគូជម្លោះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី៣០ខែកក្កដា នៅក្នុងខារ៉ាអូខេនៃសណ្ឋាគារ (ចំរើន ហេងលី) រូបនេះឈ្មោះ យី ចិន្ដា មានតួនាទីជាមន្ត្រីយោធា នៅទីបញ្ជាការដ្ឋាន រថក្រោះ នៃកងទ័ពជើងគោក មានតួនាទីជាជំនួយការបច្ចេកទេស ក្នុងនោះសមត្ថកិច្ច បានដកហូត រថយន្ដមួយគ្រឿង កាំភ្លើង ខ្លីមួយដើម មាន៤គ្រាប់ ដើម្បីយកទៅសួរចាត់ការតាមនីតិវិធី ។

       យោងតាមលិខិតបេសកកម្ម របស់មន្ដ្រី យោធាយី ចិន្ដា ដែលមានអត្ដលេខ០៤៩៥៩៦ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដែលចេញ ដោយលោកវរសេនីយ៍ឯក ហ៊ឹម សារ៉ុម ជា មេបញ្ជាការនោះបានបញ្ជាឱ្យលោកយី ចិន្ដា ចេញបេសកកម្មការងាររយៈពេល២ខែ ចាប់ ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដល់ថ្ងៃ ទី១០ខែកញ្ញា ឆ្នាំ២០១៥ ភ្ជាប់ជាមួយកាំភ្លើងមួយដើមម៉ាក MOD លេខ៩២FS មាន១៥គ្រាប់។

      យ៉ាងណាក៏ដោយ ការផ្ទុះអាវុធចំនួន២ គ្រាប់ របស់មន្ដ្រីយោធារកស៊ីឈើរូបនេះ មិនបានបណ្ដាលឱ្យរងគ្រោះជនណាម្នាក់នោះទេ ចំណែកជនបង្កត្រូវបាន កម្លាំងអាវុធហត្ថស្រុកស្នួលចាប់ឃាត់ខ្លួន ដើម្បីសួរនាំ នៅទីបញ្ជាការដ្ឋានស្រុក។

      ទោះយ៉ាងណាខ្មាន់កាំភ្លើងបាញ់បោះសេរី ធ្វើឱ្យផ្អើលប្រជាពលរដ្ឋនៅស្រុកស្នួល ត្រូវបានកម្លាំងអាវុធហត្ថស្រុក បានដោះលេងវិញ នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ ក្រោយពីមានការសម្របសម្រួលគ្នា ចំណែកសមត្ថកិច្ចហាក់មានការលាក់លៀម ចំពោះករណីមួយនេះ។  

    យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ខ្មាន់កាំភ្លើងរួមជាមួយមិត្ដភក្ដិផ្សេងទៀត បានបើករថយន្ដម៉ាកធុន ត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-6782 ចូលទៅច្រៀងលេង កំសាន្ដនៅក្នុង ខារ៉ាអូខេ នៃសណ្ឋាគារចំរើនហេងលី ។នៅពេល ដែលច្រៀងលេងសប្បាយ អមដោយការ ផឹកស៊ីផងនោះ ស្រាប់តែនិងមិត្ដភក្ដិបានទាស់ ទែងសំដីជាមួយគ្នា ប៉ុន្ដែមិនដឹងថា ផ្ដើមចេញ ពីរឿងអ្វីនោះទេធ្វើឱ្យមន្ត្រីយោធារូបនេះ ដកកាំភ្លើងបាញ់ចំនួន២គ្រាប់ជាការកំញើញទៅដៃគូម្ខាងទៀត ។

    ជុំវិញការដោះលេងខ្មាន់កាំភ្លើង បាញ់បោះសេរីរូបនេះ មិនអាចសុំការបំភ្លឺ ពីលោក អ៊ុល ឆាយ មេបញ្ជាការ អាវុធហត្ថស្រុកស្នួលបានទេ។ ហើយការដោះលេងនេះត្រូវបានគេលើកឡើងថា អាចជាការត្រូវរ៉ូវគ្នា ទើបមានការដោះលេងលឿនយ៉ាងនេះ។ចំណែកមន្ត្រីអាវុធហត្ថនៅខេត្តក្រចេះ បានឱ្យដឹងថា ជនបង្ក ត្រូវបានកម្លាំងកម្លាំងសមត្ថកិច្ចឱ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយពីមានការសម្របសម្រួលគ្នា ព្រោះជនបង្កនិងគូជម្លោះ ជាទាហ៊ានដូចគ្នា ៕កោះទ្រុង 

...

   
    
    
    
   
       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print