Update៖ ករណីលោកចៅសង្កាត់ចោមចៅទី២ប្រើហិង្សាលេីក្មេងប្រុសអាយុ១៥ឆ្នាំពេលនេះបានដោះស្រាយបញ្ចប់រឿងហេីយ

ចែករំលែក៖

ភ្នំពេញ៖ ពាក់ព័ន្ធករណីដែលលោក​ វ៉ា​ សារ៉ង​ ចៅសង្កាត់ចោមចៅទី២​ បានប្រើដៃទះកំផ្លៀងក្មេងប្រុសម្នាក់អាយុ១៥ឆ្នាំ​ ដែលត្រូវជាចៅប្រុសរបស់លោកអនុប្រធានភូមិកប់គង​ ពេលនេះត្រូវបានបញ្ចប់រឿងហេីយ ដោយសារមានការភាន់ច្រឡំគ្នា​តែប៉ុណ្ណោះ​។ នេះបេីតាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះនៅព្រឹក​ ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៤នេះ។

សូមរំលឹកថា​  កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ២០២៤  លោក​ វ៉ា​ សារ៉ង​ ចៅសង្កាត់ចោមចៅទី២​ បានប្រេីដៃទះកំផ្លៀងទៅលេីយុវជនម្នាក់ឈ្មោះ សឿង ណារ៉ូត អាយុ១៥ឆ្នាំ ជាសិស្សរស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដោយសារតែយុវជនរូបនោះនាំចៅប្រុសរបស់គាត់ដេីរលេង។

...

ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា​ ពាក់ព័ន្ធករណីខាងលេីនេះ​ លោកចៅសង្កាត់​បានដោះស្រាយរួចរាល់ហេីយ​ ដោយលោកបានសុំទោសទទួលកំហុសនិងចេញថ្លៃព្យាបាលទៅលេីយុវជនរងគ្រោះ​ ដោយគិតថាជារឿងភាន់ច្រឡំ ហេីយភាគីឪពុកម្តាយយុវជនរងគ្រោះក៏ព្រមទទួលដែរ ដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print