សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មិនថាជាជនរងគ្រោះនៃសង្រ្គាម ឬជាអ្នកនយោបាយនោះទេ គឺសុទ្ធតែចង់បានការបញ្ចប់ជម្លោះនិងកសាងសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សន្តិភាពនិងសង្រ្គាម ជាស្ថានភាពដ៏ស្មុគស្មាញបំផុតដែលមនុស្សគ្រប់រូបនឹងត្រូវប្រឈមមុខ មិនថាជាជនរងគ្រោះនៃសង្រ្គាម ឬជាអ្នកនយោបាយនោះទេ គឺចង់បានការបញ្ចប់ជម្លោះនិងកសាងសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ដើម្បីបញ្ចប់សង្រ្គាមនិងបង្កើតសន្តិភាព គឺតម្រូវឱ្យមានការចូលរួមពីសំណាក់អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ និងអ្នកផ្សេងជាច្រើនបន្ថែមទៀតដើម្បីរក្សាសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ នយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះ ក្នុងកិច្ចការពារសន្តិភាព និងនាំឲ្យកម្ពុជាមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការជំរុញផ្សព្វផ្សាយឯកសារប្រវត្តិសាស្រ្ដនៃរបបប្រល័យពូជសាសន៍ របស់ អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យ កាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល១៦ឆ្នាំ ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្នុងនោះបានរក្សាទុកនូវ បណ្ណសារតុលាការ មានចំនួនសរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង) ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print