មនុស្សចំនួន​ ៦៥នាក់​ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន​ និងករណីក្មេងទំនើង​ នៅទូទាំងប្រទេស​ម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​មនុស្សចំនួន​ ៦៥នាក់​ ក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន​ និងករណីក្មេងទំនើង​ កាលពី​ថ្ងៃទី​១៥​ កក្កដា​ម្សិលមិញ​។ ក្នុងនោះ​មនុស្ស ៤១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន​ និងមនុស្ស​ចំនួន​ ២៤នាក់​ ក្នុងករណីក្មេងទំនើង។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានគូសបញ្ជាក់ថា​ ក្នុងចំណោមជនសង្ស័យទាំង ៤១នាក់នោះ មាន ២៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១៥ករណី និងជនសង្ស័យ ១៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១១ករណី។​ ចំណែក​ករណី​ក្មេងទំនើងទាំង ២៤នាក់នោះ រួមមាន៖​ នៅ​រាជធានី​ភ្នំពេញ​ ១នាក់​ ,កំពត​ ១៣នាក់​ ,កំពង់ស្ពឺ​ ៥នាក់​ និងកំពង់ចាម​ ៥នាក់។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន​ ក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ។

...

បន្ថែមពីនេះ​ លោក​អ្នកនាំពាក្យរូបនេះ​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print