រថយន្ដយីឌុបដឹកដែកលើសចំណុះ ផុងដីធ្លាក់ចូលប្រឡាយទាំងព្រឹក នៅសង្កាត់ព្រៃស

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដយីឌុបមួយគ្រឿងដឹកដែកលើសចំណុះ ផុងដីធ្លាក់ចូលប្រឡាយទាំងព្រឹក តែសំណាងមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់។

...

ករណីក្រឡាបរថយន្តយីឌុបនេះកើតឡើងកាលពីវេលាម៉ោង៨ និង ៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក យីឌុក ពាក់ស្លាក់លេខ ភ្នំពេញ3D-4514  ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្ដកុងតឺន័រ១គ្រឿងទៀតមិនចាំស្លាកលេខបើកបរបញ្ច្រាស់ទិសគ្នាដោយផ្លូវមានស្ថានតូចចង្អៀតរថយន្ដយីឌុកដឹកដែកបានបើកអែបចិញ្ចើមផ្លូវតែដោយជ្រុលចង្កូត ម្យ៉ាងរថយន្ដដឹកធ្ងន់ទៀត ក៏បានបាក់ដីចិញ្ចើមផ្លូវធ្លាក់ចូលប្រឡាយតែម្ដង។ ចំណែកតៃកុងរថយន្ដបានដាក់មេប្រូចបាត់ ដោយបន្សល់តែរថយន្តផ្ងារជើងឡើងលើត្រាំមនៅក្នុងទឹក។

ក្រោយពេលកើតហេតុខាងសមត្ថកិច្ចបានមកពិនិត្យដោយឃើញថា ពុំមានការប៉ះពាល់ដល់សម្បត្តិសារធារណៈខាងសមត្ថកិច្ចបានឲ្យក្រុមហ៊ុនចាត់ចែងស្ទូចរថយន្ដយកទៅធ្វើដោយខ្លួនឯងតែម្ដង៕

IMG_6548

IMG_6539

IMG_6544

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print