ស្កុបពីបត់ឆ្វេងមិនប្រយ័ត្នត្រូវវីវ៉ាពន្លះស្របទិសគ្នា បណ្តាលឲ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីជានិសិត្សម្នាក់រងរបួសធ្ងន់ខណៈដែលជាជិះម៉ូតូម៉ាកស្កុបពីបត់ឆ្វេងមិនប្រយ័ត្នក៏ត្រូវម៉ូតូវីវ៉ាបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរណូករណែលពេញផ្លូវ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវលេខ២០៩ ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុង-ខេត្តស្វាយរៀង ។

...

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រីជានិសិត្សដែលបត់ឆ្វេងមិនប្រយ័ត្នមានឈ្មោះ ហន សុភ័ក្រ អាយុ២៦ ឆ្នាំមុខរបរ និសិត្ស រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ ចំណែកភាគីម្ខាងទៀតមានឈ្មោះ គង់ ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ដោយបើកបរម៉ូតូម៉ាកស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1B-0243 ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកកលេខ ស្វាយរៀង1H-7378 បើកបរដោយស្ត្រីម្នាក់ពី ត្បូង ទៅជើងលើផ្លូវលេខ២០៩ ហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ត្រូវម៉ូតូម៉ាកវីវ៉ាទិសដៅស្របគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបណ្ដាលឲ្យដួលខ្ទាតប្រមាណ៥ម៉ែត្រទាំងម៉ូតូនិងមនុស្សតែម្ដង។

ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ដឹកភាគីទាំង២មកកាន់មន្ទីរពេទ្យ និងធ្វើការវាស់វែងព្រមទាំងអូសម៉ូតូមកកាន់អធិការដ្ឋានក្រុងស្វាយរៀងដោះស្រាយនៅពេលក្រោយ៕

IMG-20160730-WA0011

IMG-20160730-WA0005

IMG-20160730-WA0012

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print