បង្ក្រាបទីតាំងគ្រឿងញៀននិងហ្គេមបាញ់ត្រីលើផ្លូវរថភ្លើង ឃាត់មនុស្សស្រីប្រុស២៩នាក់​

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់របស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយចោទសមត្ថ កិច្ចថាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាប ល្បែងស៊ីុសង ជាពិសេសទីតាំងបើកលេង ហ្គេមបាញ់ត្រី និងបង្កការប្រើប្រាស់ថ្នាំញៀន ផងដែរនោះ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោកទៀង ចាន់សា អធិការ នគរបាលខណ្ឌប្ញស្សីកែវបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីជាច្រើន កន្លែង ឋិតនៅផ្លូវរថភ្លើង ។

...

ប្រតិបត្តិការរបស់សមត្ថកិច្ចខណ្ឌប្ញស្សី កែវបានឈានដល់ការឃាត់ខ្លួនមនុស្ស ប្រុសស្រី២៩នាក់ ដែលនាំគ្នាពពាក់ពពូន នីទីតាំងហ្គេមបាញ់ត្រីនោះ ហើយក៏បាន ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៩កញ្ចប់ ទូហ្គេមចំនួន៩ យកទៅរក្សាទុក ផងដែរ ។

ប្រតិបត្តិការរបស់សមត្ថកិច្ចបានធ្វើឲ្យ ប្រជាពលរដ្ឋមានការសប្បាយចិត្តហើយ អ្នកខ្លះទៀតមានការអាក់អន់ចិត្តដោយ សារការបង្ក្រាបល្បែងសីុសងខាងលើនេះ ហាក់បីធ្វើចោះៗ ដោយពួកគាត់លើកឡើង ថា ទីតាំងហ្គេមបាញ់ត្រីដែលសមត្ថកិច្ចចុះ បង្ក្រាបនេះនៅមានប៉ុន្មានកន្លែងទៀត ឋិត នៅតាមផ្លូវរថភ្លើងតែសមត្ថកិច្ចមិនបង្ក្រាប ។ ប្រជាពលរដ្ឋបន្តថា មិនមែនតែក្នុងសង្កាត់ ទួលសង្កែមួយទេ បើនិយាយពីទូហ្គេមបាញ់ ត្រីខាងក្រោយទីស្នាក់ការនគរបាលប៉ុស្តិ៍ ទួលសង្កែក៏ច្រើនផងដែរ កន្លងទៅឃើញ សមត្ថកិច្ចចុះបង្ក្រាប តែឥឡូវរីកដូចផ្សិត ។

ដោយឡែកនៅសង្កាត់ប្ញស្សីកែវមាន ប៉ុន្មានទីតាំងទៀត រួមទាំងកន្លែងកត់កន្ទុយ លេខ តែមិនដែលឃើញអធិការ ឬអាជ្ញាធរ ខណ្ឌចុះបោសសម្អាតនោះទេ ។

ប្រជាពលរដ្ឋបានសំណូមពរដល់លោក អធិការនគរបាលខណ្ឌប្ញស្សីកែវ ជាពិសេស លោក ជា ពិសី អភិបាលនៃគណៈអភិបាល ខណ្ឌជួយបោសសម្អាតទីតាំងនៅសេស សល់តាមគោលការណ៍៩ចំណុច ដែល បានដាក់ចុះមកអនុវត្ត ៕

ab2

ac3

bc1

ac4

ដោយ៖ អារុណរះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print