មុខ​សញ្ញា​ចោរ​លួច​យ៉ាងសកម្ម​នៅស្រុកបាណន់​ ០២នាក់​ ត្រូវបានឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា​ កម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកបាណន់​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង័្សយចំនួន០២នាក់​ ក្រោយប្រព្រឹត្តិសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃនៅស្រុកបាណន់។

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី១៧ខែកក្កដា​ ឆ្នាំ២០២៤ម្សិលមិញនេះ​ សមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្តឹងពីឈ្មោះ វង្ស ចាន់ដារ៉ា ភេទប្រុស អាយុ ៥៧ ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្ន ជានាយកសាលាបឋមសិក្សាពាក់ស្បែក ស្ថិតនៅក្នុងភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្ត បាត់ ដំបង ដែលបានប្តឹងរាយការណ៍ថាកាលពីវេលាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ-ង្សា(គាស់ទម្លុះទម្លាយ) នៅបន្ទប់អគារទីចាត់ការសាលាបឋម សិក្សា ពាក់ស្បែកស្ថិតនៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបងបានកើតមាន ឡើង ដែល ប្រព្រឹត្តិឡើងដោយជនមិនស្គាល់អត្តសញ្ញាណនិងចំនួនបានគាស់ឆ្កឹះសោរទ្វារបន្ទប់ទីចាត់ការសាលាចូលលួចយកសម្ភារៈរួមមាន៖
-កូនម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង។
-ធុងបាស់ពណ៌ខ្មៅចំនួន០១គ្រឿង ។

បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងនេះភ្លាមលោកវរ សេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានរាយការណ៍ជូនមកលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងបានចាត់ចែង ដឹកនាំធ្វើការស្រាវជ្រាវទៅ តាមវិធានការជំនាញក្នុងនោះមានកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង ធ្វើការកំណត់មុខសញ្ញាបាននិងឈានទៅធ្វើ ការឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់គឺ៖
១-ឈ្មោះ ចន សុភុត ហៅ ស៉ីវ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
២-ឈ្មោះ តិប សារ៉ែន ហៅ ក្រច ភេទប្រុស អាយុ២ ៨ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

...

ដោយនាំមកធ្វើការសាកសួរនៅអធិការដ្ឋានហើយក្រោយពីបានសាកសួរជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា នៅក្នុងហេតុការណ៍នោះគឺពួកខ្លួន ពិតជាបានធ្វើសកម្មភាពចូលទៅលួចយកទ្រព្យ សម្បត្តិនៅក្នុងបរិ វេណទីចាត់ការសាលានោះប្រា កដមែន ហើយពេលនេះសមត្ថកិច្ចបានរៀបចំក សាងសំណុំរឿងបញ្ជូនមក កាន់ ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសំភារៈដែលដកហូតបានត្រូវប្រគល់ជូន ទៅជនរងគ្រោះវិញ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print