តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី

ភ្នំពេញ នារព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យទាំង ០២នាក់ខាងលើ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុច មុខក្លឹបG21 ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងមានគ្នាចំនួន ០២នាក់ ១.ឈ្មោះ គឹម សីហា ភេទប្រុស អាយុ១៩ឆ្នាំ និង ២.ឈ្មោះ ទ្រី សាមុត ភេទប្រុស អាយុ១៥ឆ្នាំ បានជិះម៉ូតូឌុបគ្នា ដោយឈ្មោះ គឹម សីហា បានយក កាំបិតផ្គាក់ដាក់ក្នុងដៃអាវខាងស្តាំ បំណងយកទៅកាប់គូជម្លោះដែលធ្លាប់មានទំនាស់ជាមួយគ្នាពី មុនមក នៅក្លឹបG21 ស្ថិតនៅចំណុចភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង០០នាទីទៀបភ្លឺ ជនសង្ស័យ ទាំង ០២នាក់ បានជិះម៉ូតូមកឈប់រង់ចាំនៅមុខក្លឹបG21 តែមិនទាន់បានជួបនឹងគូជម្លោះផង ក៏ត្រូវ បានសន្តិសុខរបស់ក្លឹបឃាត់ខ្លួន និងបានរាយការណ៍ដល់សមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើជាក់ស្តែងរួមទាំងវត្ថុតាង ។

...

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print