ផ្ដន្ទាទោសបុរសចិនតៃវ៉ាន់ម្នាក់ដាក់ពន្ធនាគារ២០ឆ្នាំពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី១៨ ខែកក្ដដាឆ្នាំ២០២៤នេះដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូននិងជួញដូរនូវសារធាតុញៀន។

ជនជាប់ចោទនេះឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិនតៃវ៉ាន់ ។

តាមអំណាចសាលក្រមដែលអានដោយលោកចៅក្រម សាយ សម្ផស្សសេរី បានកំណត់អោយជនជាប់ចោទបង់ប្រាក់ពិន័យចំនួន៤០លានរៀលចូលថវិការដ្ផ និងបើកផ្លូវអោយប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើកើតទុក្ខមិនសុខចិត្តចំពោះសេចក្ដីសម្រេចនេះ ។

...

សូមរំលឹកថា នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៧គីឡូក្រាមដែលត្រូវចាប់បាននៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៩កន្លះយប់ថ្ងៃទី១៥ ខែសីហា នៅចំណុចខាងមុខលំនៅឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំ ១៩៦៦ ជនជាតិចិន (តៃវ៉ាន់) ហើយចាប់យកសារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ក្រាម ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print