អភិបាល​ខេត្ត​ឧត្ដរមានជ័យ​៖​ ទោះបីជាមាន ឬក្រ ការធានានូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ គឺជាចំណុចអាទិភាពទីមួយរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ លោក​ មាន​ ចាន់យ៉ាដា​ អភិបាល​ នៃ​គណៈអភិបាលខេត្ត​ឧត្ដរមានជ័យ​ នៅរសៀល​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា​ ទោះបីជាមាន ឬក្រ ការធានានូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគឺជាចំណុចអាទិភាពទីមួយរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ។

លោកអភិបាលខេត្ត​រូបនេះ​ បានគូសបញ្ជាក់ថា៖​ ថ្ងៃនេះ ខ្ញុំបាទបានដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រមូលផ្តុំនូវគ្រប់បញ្ហាប្រឈមដែលបានកើតមាននៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ និងព្រំដែន ដើម្បីធ្វើការដោះស្រាយជារួម ធានាឱ្យបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ។

...

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត​ មានកិត្តិយសសូមប្រកាសជាសាធារណៈជូនដល់បងប្អូនដែលមានបញ្ហានៅក្នុងខេត្តឧត្តរមានជ័យ សូមបើកទទួលនូវគ្រប់សំណូមពរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនេះ បន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print