ខេត្តព្រះវិហារ ៖ ក្រុមក្មេងទំនើងចំនួន៨នាក់ត្រូវបានកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។
ការឃាត់ខ្លួនក្មេងទំនើងទាំង៨នាក់នោះសមត្ថកិច្ចបានធ្វើឡើងនៅ នៅពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា ក្រោមការបញ្ជាដឹកនាំដោយយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងសហការណ៍សើបអង្កេតយ៉ាងល្អិតល្អន់ផងដែរទើបឈានដល់ឃាត់ខ្លួនបាន។
ករណីក្មេងទំនើងនេះតែងបង្ករអុកឡុកក្នុងមូលដ្ឋានឃុំរមនីយ៍ ស្រុករវៀង ជាក់ស្តែងមានគ្នីគ្នាចំនួន២ក្រុមស្មើនឹង៨នាក់ដែលត្រូវបានឃាត់ខ្លួននឹងដកហូតវត្ថុតាងមួចំនួនផងដែរ។
វត្ថុតាងដែលដកហូតបានរួមមានដាវចំនួន១ដើម កាំបិតផ្គាក់ចំនួន១ដើម ដែកទីបជ្រុងចំនួន១ដើម ដំបងឈើជ្រុងចំនួន២ដើមទៀតផងដែរ។
ក្រុមក្មេងទំនើងនេះបានធ្វើសកម្មភាពដេញកាប់នឹងវាយតប់គ្នាកាលពីថ្ងៃទី១៥នឹង១៧ខែកក្កដាឆ្នាំ២០២៤នៅលើដងផ្លូងជាតិលេខ៦២នឹងនៅភូមិរំចេក ដោយមូលហេតុគុំនុំ។
ក្រោយពីធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានហើយក្រុមក្មេងទំនើងទាំង៨នាក់នោះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់នឹងវាយតប់គ្នាទៅវិញទៅមកពិតប្រាកដមែន។
ក្រុមក្មេងទំនើងទាំងនេះត្រូវបានកម្លាំងជំនាញនាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕