នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង បានរៀបចំធ្វើពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានន្តរសក្តិ ដល់ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ,លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ,លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជាស្នងការរង ត្រូវបានប្រកាសទទួលតំណែងថ្មី ជាស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបា ត់ ដំ បង និងដំឡើងឋានន្តរសក្តិ ជា ឧត្តមសេនីយ៍ទោ ជំនួសលោកឧត្តមសេ នីយ៍ទោ សាត គឹម សាន ដែលត្រូវចូលនិវត្តន៍។

ពិធីនេះមានការអញ្ជើញចូលរូមពី លោក លោកស្រី មន្រ្តីរាជការ ជាថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបាត់ដំបងជាច្រើនរូប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print