មន្ត្រីបរិស្ថាន បានចេញកម្លាំងរុករកយន្តហោះ ដែលដាច់ការទាក់ទង ជុំវិញភូមិសាស្ត្រដែនព្រៃ នៃខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ច័ន្ទថេត ថានរៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ រយៈពេល ៣យប់ ៤ថ្ងៃកន្លងមកនេះកម្លាំងនៃមន្ទីរ​បរិស្ថានចំនួន ៤០នាក់ បានចេញប្រតិបត្តិការស្វែងរកយន្តហោះដែលបាន​ដាច់ទំនាក់ទំនងនៅជួរភ្នំក្រវ៉ាញ ក្នុងនោះកម្លាំងបរិស្ថានបានចែកចេញជា ២ក្រុម ដោយ១ក្រុមល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ ឯមួយ ១ក្រុមទៀតល្បាត​នៅតាមព្រុំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ ។

ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តថា កម្លាំង​មន្ត្រីឧទ្យានុរក្សទាំងអស់ក្រុមទី១ ដឹកនាំដោយលោក សុន សុខលាង ប្រធាន​ការិយាល័យស្តីទី នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានភារកិច្ច​ចុះ​ល្បាតឃ្លាំ​មើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង នៅចំណុច​ដំណាក់យាយរីម, ចំណតសេវា, រង្វង់មូលខ្នងស្រល់ និងចំណុចអន្លង់អង្គញ់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ។ ចំណែកក្រុមទី២ ដឹកនាំ​ដោយលោក ឡុង ស៊ី និងលោក ខន សាខុន ប្រធានការិយាល័យឧទ្យាន​ជាតិជួរភ្នំក្រវាញ ជាកម្លាំងល្បាតជួរភ្នំខាងលើ និងស្វែងរកក្នុងតំបន់ជ្រៅៗ ។

...

ប្រធានមន្ទីរបរិស្ថានរូបនេះ​ បានឱ្យដឹងទៀតថា បើទោះបីការស្វែងរកពុំបាន​ជួប​ឧទ្ធម្ភាគ​ចក្រ​ដែលបាត់ក៏ដោយ តែក្រុមការងារស្វែងរកនៅបន្តសកម្មភាព​រុករក​ជាប្រចាំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print