នគរបាលស្រុកស្វាយចេកចាប់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនលួចម៉ូតូគ្រូបង្រៀន នៅស្រុកថ្មពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់សមត្ថកិច្ចអះអាងថាជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានធ្វើសកម្មភាពលួចម៉ូតូគ្រូបង្រៀននៅស្រុកថ្មពួក ហើយបើករត់គេចដល់ស្រុកស្វាយចេកត្រូវបាន កម្លាំងគរបាលស្រុកស្វាយចេក ចេញស្ទាក់ ធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនបាន រួមនិងម៉ូតូស្កបភីពណ៌ស១គ្រឿងគ្មានស្លាកលេខ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិសាស្រ្តឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

...

លោកវរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់ឱ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយចេកឃាត់ខ្លួនជនស្ស័យមានឈ្មោះ វឹក វី ភេទប្រុសអាយុ ២៤ឆ្នាំ រស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក បានសម្រេចនៅពេលនេះ ក្រោយពីលោកអធិការនគរបាលស្រុកថ្មពួកបានរាយការណ៍តាមទូរស័ព្ទមកលោកឱ្យជួយស្ទាក់ចាប់ជនសង្ស័យរូបនេះ ដែលបានលួចម៉ូតូម៉ាកស្កបភី ពណ៌ស របស់ គ្រូបង្រៀនម្នាក់ នៅសាលាអនុវិទ្យាល័យឃុំភូមិថ្មី ខណៈដែលគ្រូបង្រៀនដាក់បញ្ឈរម៉ូតូទុកចោលមិនដកសោចេញហើយចូលក្នុងអាគារបណ្ណាល័យ។ម្ចាស់ម៉ូតូមានឈ្មោះ ទុយ ប៊ុនទាប់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក។

លោកអធិការបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីទទួលព័ត៌មានពីខាងស្រុកថ្មពួកនោះហើយ លោកក៏បានដាក់ពង្រាយកម្លាំងនគរបាល តាមផ្លូវជាតិលេខ៥៦A ក្នុងភូមិសាស្រ្ត ស្រុក ស្វាយចេក ។ លុះមួយសន្ទុះក្រោយមកសមត្តកិច្ចឃើញមុខសញ្ញាជនសង្ស័យជិះម៉ូតូដែលគេលួចនោះ ឆ្លងកាត់ចំណុចត្រួតពិនិត្យកម្លាំងនគរបាល ។ សមត្ថកិច្ចក៏បានចេញស្ទាក់ហើយជិះម៉ូតូប្រដេញចាប់បាននៅពេលជនសង្ស័យព្យាយាមបើករត់គេចចូលវាលស្រែនិងចំការចំការដំឡូង។ជនសង្ស័យនៅថ្ងៃដដែលបន្ទាប់មកត្រូវបាននគរបាលស្រុកស្វាយចេក ចាប់ប្រគល់ឱ្យនគរបាលស្រុកថ្មពួកដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕

IMG_6986

IMG_6984

IMG_6985

IMG_6982

IMG_6987

IMG_6983

IMG_6995

ដោយ៖ សំវិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print