រដ្ឋបាលខេត្ត​កំពត​ជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ ក្នុងករណីទឹកមានការកើនឡើងដល់កម្ពស់ ១៤៨,០០ម៉ែត្រ

ចែករំលែក៖

ខេត្ត​កំពត​៖​ រដ្ឋបាលខេត្ត​កំពត​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត​ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ ក្នុងករណីទឹកមានការកើនឡើងដល់កម្ពស់ ១៤៨,០០ម៉ែត្រ។

ជាក់ស្ដែង​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ដោយសារកត្តាអាកាសធាតុ ភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ជាពិសេសនៅ តំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គិសនីកំចាយ កម្រិតទឹកក្នុងអាងបានបន្តកើនឡើងជាបន្តបន្ទាប់។

តាមការ គូសបញ្ជាក់របស់ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយ​ បានឲ្យដឹងថា នៅពេលកម្រិតទឹកមាន ការកើនឡើងដល់កម្ពស់ ១៤៨,០០ ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងធ្វើការបើកទ្វាររំដោះទឹកចេញពីទំនប់ វារីអគ្គិសនី ដោយសន្សឹមៗ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print