ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យសមាជិកជាសិក្ខាកាមរបស់គណបក្សប្រជាជន ត្រូវឆ្លើយតបឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ជាមួយបញ្ចាមិត្រក្នុងបរិបទឌីជីថល

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បានស្នើឱ្យសមាជិកជាសិក្ខាកាមរបស់គណបក្សប្រជាជន ត្រូវឆ្លើយតបឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ជាមួយបញ្ចាមិត្រក្នុងបរិបទឌីជីថ
(Digital) និងតាមឱ្យទាន់ការវិវឌ្ឃន៍សភាពការណ៍  ចំពោះពត៌មានក្លែងក្លាយ,ញ៉ុះញ៉ុង វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកឱ្យ ទាន់ពេលវេលាចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ ពិសេសក្នុងបរិបទDigitalនេះ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈ ឯកឧត្ដមចូលរួម ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អប់រំ នយោ បាយ នៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមាជិក ចូលរួមចំនួន១៣៣នាក់។
ឯកឧត្ដមបានបញ្ជាក់ថា៖ អស់លោក លោកស្រីសុទ្ធតែជាឃោសនិកឆ្នើម (សមាជិកសំខាន់ឆ្នើម ក្នុងពេលឃោសនាបោះឆ្នោតខាងមុខ) របស់គណបក្សប្រជាជន កម្ពុជាដូច្នេះត្រូវស្វែងយល់ឱ្យ បានស៊ីជម្រៅពីគោល នយោបាយរបស់គណបក្សដែលជាកំលាំងនយោបាយតែមួយគត់ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។
ឯកឧត្ដម ឃួង ស្រេង បានក្រើនរំលឹកដល់សមាជិក សមា ជិកា ទាំងអស់ត្រូវ រំលេចឱ្យ ឃើញពីវីរៈភាពដ៏មានតំលៃគ្មាន២របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតះនាយករដ្ឋមន្ត្រីអាណត្តិទី៦ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានយកជីវិតធ្វើ
ដើមទុនប្តូរយកសុខសន្តិភាព និងការអភិវឌ្ឍ ជូនជាតិនិងប្រជាជនគ្រប់ដំណាក់កាលនៃដំណើរការវិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិ។ ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកំពុងបន្ត តាមលំអាននៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងនាមជាយុវជនជំនាន់ក្រោយដែលពោរពេញដោយភាពស្វាហាប់,មានចំណេះដឹងនិងមានការប្តេជ្ញាចិត្តខ្ពស់តាមរយះការដាក់ចេញនូវកម្មវិធីនយោបាយបញ្ជកោណដែលជាត្រីវិស័យក្នុងការដឹកនាំអភិវឌ្ឍន៏។
ឯកឧត្ដម ឃួង ស្រេង  បានបញ្ជាក់ថា៖ ជាទូទៅបណ្តាប្រទេសលើលោក គោលនយោបាយរបស់គេគឺផ្តើមចេញពីគោលនយោបាយ របស់គណបក្សដែលឈ្នះឆ្នោត ហើយនយោបាយរបស់ប្រទេសមួយមិនអាច  យកនយោបាយរបស់ប្រទេសមួយផ្សេងទៀតមកធ្វើតាមដូចចាក់ពុម្ពនោះបានដែរ។ បងប្អូនអាចមើលឃើញហើយ ពីមហិកតាចង់បានអំណាចពួកអមិត្រ ឬក្រុមប្រឆាំងគេហ៊ានធ្វើអ្វីៗគ្រប់ទម្រង់ យ៉ាងណាមិញដូចក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ.១៩ គេអំពាវនាវកុំឱ្យ ប្រជាជនទៅចាក់វ៉ាក់សាំងចិនព្រោះជាវ៉ាក់សាំងគេយកមកពិសោធន៏ យកមកសម្លាប់ប្រជាជនជាដើម។ មានន័យថា គេយកជីវិតប្រជាពលរដ្ឋមកលេងសើចមកធ្វើជំនួញនយោបាយដោយអគតិបំផុត ។
ឯកឧត្ដម ឃួង ស្រេង បានរំលេចឲ្យឃើញពីការរីកចម្រើន ក្រោមការដឹកនាំរបស់ សម្តេចមហាវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងរយះពេល៩ខែដើមអាណត្តិទី៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍរីកចម្រើន លើគ្រប់វិស័យនិងមានការសារទរជាអន្តរជាតិក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូលផងដែរ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print