សមត្ថកិច្ចជំនាញ​ បន្តផាកពិន័យលើយានយន្តល្មើស ចំនួន ២៥៨គ្រឿង​ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃ២០​ កក្កដា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើស ចំនួន ២៥៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១២៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣១គ្រឿង, រថយន្តធំ ១៦គ្រឿង, រថយន្តតូច ២៧០គ្រឿង និងម៉ូតូ ១៤៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ២៥៨គ្រឿង, រថយន្តធំ ១៣គ្រឿង, រថយន្តតូច ១២៧គ្រឿង និងម៉ូតូ ១១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២០ថ្ងៃ ពីថ្ងៃទី១-២០ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៧,៣៧៣គ្រឿង, រថយន្តធំ ២៤៩គ្រឿង, រថយន្តតូច ២,៨៥៣គ្រឿង, ម៉ូតូ ៤,២៧១គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៣៥៣គ្រឿង, រថយន្តធំ ១៣១គ្រឿង, រថយន្តតូច ១,៨៥៤គ្រឿង និងម៉ូតូ ៣,៣៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print